នយោបាយ
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្ររដ្ឋាភិបាលចំពោះវិធានការបិទច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើឱ្យមានការកកស្ទះទំនិញពីប្រទេសថៃទៅកាន់វៀតណាម។ ជាការកត់សម្គាល់មិនដល់១២ម៉ោងទេកម្ពុជាមានវិធានការឆ្លើយតបថៃចំនួន៣ គឺឈប់ទិញអ៉ីនធើណិត ឈប់បញ្ចាំងភាពយន្តថៃ និងចុងក្រោយគឺការបិទច្រកអន្តរជាតិដូងនេះ។

លើកឡើងក្នុងហ្វេសបុកផេកនៅថ្ងៃត្រង់ទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោថា នេះគ្រាន់តែជាការវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះ ដែលបានឆ្លើយតបទៅមិនដល់១២ម៉ោងនោះទេ។
សម្ដេចថាកម្ពុជានឹងបើកច្រកនេះឡើងវិញនៅពេលដែលច្រកព្រំដែនដែលយោធាថៃបិទដោយឯកតោភាគីសម្រួលមកវិញដូចមុនពេលបិទ។
សម្ដេចបន្ថែមថា៖ «សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង»។

កម្ពុជាបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិដូងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយអនុញ្ញាតទុកច្រកថ្មើរជើងឱ្យប្រជាពលរដ្ឋធ្វើដំណើរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបិទនេះគឺមិនបានកំណត់ពេលបើកវិញនោះទេ។
ស្ថានភាពព្រំដែនកម្ពុជាចាប់ផ្ដើមកើនកម្ដៅបន្ទាប់ពីទ័ពថៃឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៨ ខែឧសភា ជាការឆ្លើយតបកម្ពុជាបានបញ្ជូនអាវុធធុនធ្ងន់ និងកងទ័ពទៅត្រៀមនៅព្រំដែនថៃនៅថ្ងៃបន្ទាប់ផងដែរ។

ស្ថានភាពនេះកាន់តែកើនកម្ដៅថែមទៀតបន្ទាប់ពីរដ្ឋាភិបាលថៃបានបិទព្រំដែនដោយឯកតោភាគី និងគំរាមកាត់ផ្ដាច់ភ្លើងអគ្គិសនី និងអ៉ិនធើណិតពីកម្ពុជាបើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ថៃលើបញ្ហាព្រំដែន។ ជាការឆ្លើយតបកាលពីយប់ថ្ងៃទី១២ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងប្រៃសនីយ៍ និងក្រសួងរ៉ែ និងថាមពល បញ្ឈប់ការទិញអ៉ីនធើណិត និងអគ្គីសនីពីថៃឱ្យអស់ ខណៈភាពយន្តថៃដែលត្រូវបញ្ចាំងនៅស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមរោងកុនក៏ត្រូវបានបញ្ឈប់ការចាក់ផ្សាយផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព