ចរាចរណ៍
រថយន្តគេចពីម៉ូតូ រអិលរ៉េចង្កូតក្រឡាប់ធ្លាក់ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាល
ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង បើកគេចម៉ូតូឆ្លង ស្របពេលផ្លូវកោង បណ្តាលក្រឡាប់ខ្ទាតធុងស្តុកទឹក សម្រាប់ក្រឡុកសុីម៉ង់ សង្កត់លើម៉ូតូ០៤គ្រឿង នឹងបង្កឱ្យមនុស្សប្រុសស្រី០៥នាក់ របួសធ្ងន់ស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣ នឹង ៣០នាទី រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មុនកើតហេតុ មានរថយន្តធុនធំ ដឹកទឹកសម្រាប់ក្រឡុកសុីម៉ង់ មួយគ្រឿងម៉ាក ហុីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-6791 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង មិនចាំម៉ាក បានបើកឆ្លងផ្លូវ បង្កឱ្យអ្នកបើករថយន្តធំ ជាន់ហ្រ្វាំងបួងចង្កូតគេច ប៉ុន្តែដោយសាររថយន្តដឹកធ្ងន់ផង បានក្រឡាប់ធ្លាក់ធុង ដែលស្តុកទឹកពេញ ខ្ទាតចេញពីរថយន្ត ចូលផ្ទះពលរដ្ឋ សង្កត់លើមនុស្សប្រុសស្រី០៥នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ រួមនឹងម៉ូតូចំនួន០៤គ្រឿងរងការខូចខាត នៅនឹងកន្លែង ។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងស្ទូចរថយន្តធុនធំ ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


