Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់ បានបន្តបាញ់មីស៊ីលបាលីស្ទិករាប់រយគ្រាប់សងសឹកអ៊ីស្រាអែល ខណៈរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម ប្រកាសឲ្យពលរដ្ឋខ្លួនរត់រកកន្លែងសុវត្ថិភាពហើយកុំចេញទៅណាឲ្យសោះ រង់ចាំការជូនដំណឹង។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT, ឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) បានប្រកាសពីការសងសឹកនេះនារាត្រីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយនិយាយថា វាគឺជាការឆ្លើយតបទៅនឹងប្រតិបត្តិការ «Rising Lion» ដែលអ៊ីស្រាអែល ធ្វើដាក់ខ្លួន។

IRGC ចេញសេចក្តីថ្លែងការណ៍មួយថា «កងឆ្មាំបដិវត្តឥស្លាម បានបើកប្រតិបត្តិការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត ប្រឆាំងនឹងគោលដៅរាប់សិបកន្លែងរួមទាំង មជ្ឈមណ្ឌលយោធានិងមូលដ្ឋានទ័ពអាកាសនៃរបប Zionist នៅក្នុងទឹកដីដែលកាន់កាប់ផងដែរ»។

(រូបថត៖ Reuters)

ការបាញ់មីស៊ីលនេះកើតឡើងក្នុងថ្ងៃតែមួយដែលអ៊ីរ៉ង់ បានបញ្ជូនដ្រូនជាង១០០គ្រឿងទៅវាយប្រហាររួចទៅហើយ ប៉ុន្តែអ៊ីស្រាអែល អះអាងថា ខ្លួនស្ទាក់ចាប់បានដ្រូនទាំងអស់។

សូមជម្រាបជាថ្មី អ៊ីស្រាអែល បាន​បើក​ប្រតិបត្តិការ «Rising Lion» វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​អ៊ីរ៉ង់ ហើយ​លោក​នាយករដ្ឋមន្ត្រី​ បេនចាមីន ណេតាន់យ៉ាហ៊ូ ​អះអាង​​​ថា ចំណាត់ការ​​នេះ នឹង​បន្ត​ធ្វើ​ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​ទៅ​មុខ​ទៀត ដរាបណា​លែង​មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​យោធា​ពី​ទីក្រុង​តេហេរ៉ង់។

ក្នុងប្រតិបត្តិការនោះ អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០។ 

(រូបថត៖ Reuters)

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា អ៊ីស្រាអែលបានសម្លាប់មន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ រួមមានមេទ័ព Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ជាដើម។

ក្រៅពីមន្ត្រីកំពូលទាំងនេះ អ៊ីស្រាអែលក៏សម្លាប់បានអ្នក​វិទ្យាសាស្ត្រនានាផងដែរ ​ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រម​ទាំង​បុគ្គល​ដ៏​សំខាន់​២​រូបគឺ​លោក Mohammad Mehdi Tehranchi និង Fereydoun Abbasi៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ វិនាទី មុន

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

ព័ត៌មានជាតិ១២ នាទីutes មុន

តើ​មុនស្នើ​​​​ជួសជុល​​ប្រាសាទ​​បុរាណ​នៅ​រមណីយដ្ឋាន​អង្គរ ត្រូវ​ឆ្លងកាត់ការ​ពិនិត្យសិក្សា​​​​អ្វី​ខ្លះ?

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​គេច​ពី​ម៉ូតូ រអិលរ៉េចង្កូតក្រឡាប់​ធ្លាក់​ធុងស្តុកទឹក សង្កត់លើមនុស្សប្រុសស្រី៥នាក់​រង​របួស​ធ្ងន់​ស្រាល

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះធនាគារព្រីនស៍ លើផ្លូវជាតិលេខ០១ សំណាង​ល្អ​គ្មាន​មនុស្សរបួស

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ កម្ពុជា​ មិនសុំអាវុធពីបរទេសដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែគ្រាន់តែសុំអន្តរជាតិប្រាប់ថៃឱ្យចូលទៅICJ ដោះស្រាយបញ្ហាព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម