ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់គំរាមថា មូលដ្ឋានទ័ពអាមេរិកអាចត្រូវបានកំណត់គោលដៅ
អ៊ីរ៉ង់បានព្រមាននៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥នេះថា ខ្លួននឹងធ្វើការវាយប្រហារសងសឹកបន្ថែមលើអ៊ីស្រាអែល ហើយអាចកំណត់គោលដៅមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើអរិភាពនៅតែបន្តកើនឡើង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Fars News មន្ត្រីយោធាជាន់ខ្ពស់របស់ក្រុងតេហេរ៉ង់ បានព្រមានថា ជម្លោះនៅក្នុងតំបន់នឹង «រាលដាលដល់មូលដ្ឋានទ័ពអាមេរិក» នៅប៉ុន្មានថ្ងៃខាងមុខ។ ប្រភពមន្ត្រីអ៊ីរ៉ង់ បានប្រាប់ Fars News ថា «អ្នកឈ្លានពាន នឹងក្លាយជាគោលដៅនៃការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់»។
ការគំរាមកំហែងនេះ ធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ដូចជានៅទីក្រុង Natanz និង Isfahan។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកវាយបកនៅឯទីក្រុងធំៗរបស់អ៊ីស្រាអែល រួមទាំងទីក្រុង Tel Aviv និង Jerusalem។
លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីស្រាអែលបានបង្អាក់ដំណើរការការទូតរវាងសហរដ្ឋអាមេរិក និងទីក្រុងតេហេរ៉ង់ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។ បន្ថែមពីនោះ លោកក៏បានលើកឡើងដែរថា ការវាយប្រហាររបស់អ៊ីស្រាអែលនឹងមិនអាចកើតឡើងឡើយ បើគ្មានការបើកដៃពីអាមេរិកដែលជាអ្នកផ្គត់អាវុធ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អ៊ីស្រាអែល។
ចំណែកឯលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានថា អ៊ីរ៉ង់ ត្រូវតែចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើមិនដូច្នោះទេប្រទេសនេះត្រូវខ្ទេចហ្មត់។ លោកបញ្ជាក់ទៀតថា កន្លងមក អាមេរិកទុកពេលឲ្យអ៊ីរ៉ង់រហូតដល់ ៦០ថ្ងៃ ប៉ុន្តែពួកគេមិនព្រមចាប់យកសោះ។ យ៉ាងណាមិញ លោក ត្រាំ បានស្នើថា ដំណោះស្រាយការទូតនៅតែមានសម្រាប់អ៊ីរ៉ង់នៅឡើយ ដោយនិយាយថា «វាមិនយឺតពេលទេ» ដោយសំដៅទៅលើការចរចានុយក្លេអ៊ែររវាងអាមេរិក និងអ៊ីរ៉ង់នៅប្រទេសអូម៉ង់នាថ្ងៃអាទិត្យសប្ដាហ៍នេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


