កីឡា
ប៉ូឡូញ ជាក្រុមតែមួយគត់មិនចាញ់សោះ ៤ប្រកួត ចប់សប្តាហ៍ទី១ ជើងឯក VNL 2025
ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ បានក្លាយជាក្រុមតែមួយដែលរក្សាភាពមិនចាញ់ក្នុងសប្តាហ៍ទី១ដែលបានដំណើរការ៤ប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥។

ការប្រកួតទី១ ប៉ូឡូញ បានយកឈ្នះ ហូឡង់ ដោយលទ្ធផល ៣-១, ការប្រកួតទី២ បានយកឈ្នះជប៉ុន ដោយលទ្ធផល ៣-១, ការប្រកួតទី៣ បានយកឈ្នះ តួកគី ដោយលទ្ធផល ៣-០ និងការប្រកួតទី៤ បានយកឈ្នះ ស៊ែប៊ី ដោយលទ្ធផល ៣-០។ ប៉ូឡូញ ឈ្នះទាំង៤ប្រកួត រកបាន១២ពិន្ទុពេញ និងស្ថិតនៅចំណាត់ថ្នាក់លេខ១ក្នុងតារាង។

ជាមួយគ្នានេះ មានក្រុមជម្រើសជាតិចំនួន៤ដែលបានឈ្នះ៣ ប្រកួត និងចាញ់១ ប្រកួត គឺជប៉ុន ស្ថិតនៅលេខ២ ប្រេស៊ីល ស្ថិតនៅលេខ៣ អ៊ីតាលី ស្ថិតនៅលេខ៤ និងស្លូវេនី ស្ថិតនៅលេខ៥។ ចំណែកក្រុមជម្រើសជាតិ អាល្លឺម៉ង់ អ៉ីរ៉ង់ គុយបា តួកគី ហូឡង់ និងស៊ែប៊ី ចាញ់៣ និងឈ្នះ១ ខណៈមានក្រុម៧ដែលឈ្នះ២ និងចាញ់២។

ការប្រកួតសប្តាហ៍ទី២ គ្រោងធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវផ្លាស់ប្តូរទឹកដីប្រកួតម្តង។ ជាក់ស្តែង ការប្រកួតពូល១ ក្នុងសប្តាហ៍ទី១ នៅប្រទេសកាណាដា ប៉ុន្តែចូលសប្តាហ៍ទី២ ពួកគេត្រូវធ្វើដំណើរទៅលេងនៅសហរដ្ឋអាមេរិកវិញម្តង។ ការប្រកួតវិលជុំ ផ្លាស់ប្តួរទឹកដីនេះធ្វើ៣សប្តាហ៍ពោលគឺរហូតដល់ថ្ងៃទី២០ ខែកក្កដា ទើបចប់ ហើយជ្រើសរើសយក៨ក្រុមចុងក្រោយឡើងវគ្គខ្វែងនៅប្រទេសចិន ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ទើបរកឃើញជើងឯក៕





អត្ថបទ៖ វីរបុត្រ
Photo by Wolleyballworld.com

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន