Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ក្រុមការងារ និងមន្ត្រីបក្ស ត្រូវគ្រប់គ្រងពង្រីកសមាជិកថ្មី ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋបន្ត និងអភិវឌ្ឍន៍ជាតិ

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាល​គណបក្ស​ចុះជួយ​ខេត្តស្វាយរៀង ថ្លែង​ផ្ដាំផ្ញើ​ដល់​អស់លោក លោកស្រី ជា​មន្ត្រី​បក្ស​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត បន្ត​គ្រប់គ្រង​សមាជិក​បក្ស និង​ពង្រីក​សមាជិក​គណបក្ស​ថ្មី ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍន៍​គ្រប់​មូលដ្ឋាន និង​សំដៅ​ធានា​ច្បាប់​យក​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​ក្នុងពេល​បោះឆ្នោត ផ្តល់​តួនាទី​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ដឹកនាំ​ និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​គ្រប់ៗ​ អាណត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ថ្លែង​បែបនេះ ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផលរបស់​ក្រុម​ការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប្រចាំឆមាស​ទី​ ១ និង​លើក​ទិសដៅ​បន្ត​ឆមាស​ទី ​២ ​ឆ្នាំ ២០២៥ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ក្រោម​វត្តមាន​ចូលរួម​ពីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ស្រុក ក្រុង ចុះ​ជួយ​មូលដ្ឋាន​ក្នុង​ខេត្តស្វាយរៀង​ប្រមាណ​ជាង ​៥០០ ​នាក់ ​ផងដែរ។

ក្នុងនាម​ប្រធាន​ក្រុមការងារ សម្ដេច​កិ​តិ្ត​សង្គហ​បណ្ឌិត បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​អស់​លោក លោកស្រី មន្ត្រី​គណបក្ស​ថ្នាក់​កណ្ដាល​ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​បានល្អ​លើ​គ្រប់​វិស័យ ទាំង​ការងារ​សន្តិសុខ សេដ្ឋកិច្ច និង​ជីវភាព បង្ក​គ្រប់​លក្ខណៈសម្បត្តិ​ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កបង្កើនផល​ និង​ប្រកប​របរ​ផ្សេងៗ​ ប្រកប​ដោយ​សុវត្ថិភាព ​និង​សន្តិសុខ​ល្អ។

សម្ដេច​ ក៏បាន​ណែនាំ ​និង​ជំរុញ​ដល់​ក្រុមការងារ បន្ត​ចុះ​ផ្សព្វផ្សាយ​លទ្ធផល​ នៃ​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​ថ្ងៃទី ​២ ទី ៣ ខែមិថុនា ដែល​រួមមាន​ប្រព័ន្ធ​គាំពារ​សង្គម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កសិកម្ម ផ្សព្វផ្សាយ​គោលនយោបាយ​សំខាន់ៗ​ របស់​គណបក្ស និង​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក ជាពិសេស​សមិទ្ធផល​ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច បន្ត​ក្តាប់ជាប់​ជាប្រចាំ​សភាពការណ៍ សតិអារម្មណ៍​ទាំង​ក្នុង​គណបក្ស ក្នុងចំណោម​ប្រជាជន មហាជន និង​បន្ត​អប់រំពលរដ្ឋ យុវជន ​ដើម្បី​ធានា​ដល់​ការអនុវត្ត​រាល់​ភារកិច្ច​ការ​នយោបាយ​របស់​គណបក្ស​ប្រកបដោយ​ប្រសិទ្ធភាព។

សម្ដេច ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​យុវជន​គណបក្ស​ ត្រូវ​បន្ត​ខិតខំ​ចលនា​កម្លាំង​យុវជន​គណបក្ស​គ្រប់​ថ្នាក់ឲ្យសកម្ម​ ចូលរួម​គ្រប់​ការងារ​សង្គម​ដឹកនាំ​យុវជន​ចូលរួម​ធ្វើ​សកម្មភាព​បម្រើ​ការងារ​គណបក្ស ទាំង​ការងារ​នយោបាយ សតិ​អារម្មណ៍ និង​ចាត់តាំង ជាពិសេស​ចំពោះ​មុខ ​ត្រូវ​ចូលរួម​បំផុស​ចលនា​យុវជន​ឲ្យ​មាន​មនសិការ​ស្នេហា​ជាតិ មានគំនិត​ជាតិនិយម ស្រឡាញ់​សន្តិភាព មាន​គោលជំហរ​ជឿជាក់​ការ​នាំ​ដឹកនាំ​គណបក្ស និង​រាជរដ្ឋាភិបាល និង​ចំពោះ​មុខ​ ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​តាមដាន​ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​ការប៉ុនប៉ង​ធ្វើបាតុកម្ម​ប្រឆាំង​ក្នុង​គោលបំណង​ផ្ដួល​រាជ​រំលំ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន។

ទាក់ទង​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​របស់លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ស្នើ​ដល់​ថ្នាក់ដឹកនាំ​បក្ស ក៏​ដូច​រដ្ឋបាលខេត្ត ស្រុក ក្រុង ឲ្យមាន​ការលើក​ស្លាក​ស្តីពី​ដំណើរការ​ស្វែងរក​ការផ្តួលរំលំ​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ សម្តេច​តេ​ជោ និង​ឥស្សរជន សម្តេច​ បាន​ឯកភាព ដោយ​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​បក្ស រដ្ឋបាលខេត្ត ស្រុក ក្រុង​ ត្រូវ​រក​រូប​ដើម្បី​លើក​ឲ្យ​បាន​គ្រប់​មូលដ្ឋាន និង ចលនា​ពលរដ្ឋ ឲ្យ​យល់​កាន់តែច្បាស់​ពី​វីរភាព​ នៃ​ការលះបង់​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​របស់​យើង​នាពេល​កន្លង​មក សំដៅ​ឲ្យ​ពលរដ្ឋ ពិសេស​យុវជន​បន្ត​ថែរក្សា​សមិទ្ធផល​នេះ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត៕ អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣ នាទីutes មុន

ចូលរួម​ត្រេកអរ ពេជ្រ សម្បត្តិ​ និង​ ពេជ្រ​ សឹង្ហៈ​ ទទួល​បាន​ក្របខណ្ឌ​ទាហាន​

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ្នកជំនាញចេញការព្រមាន ក្រោយស្ត្រី​ចិនម្នាក់​ចូល​សង្គ្រោះ​បន្ទាន់ ដោយសារ​ផ្លែគូលេន

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រាំ៖ អ៊ីរ៉ង់-អ៊ីស្រាអែល​នឹង​ចុះ​កិច្ចព្រមព្រៀង ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ឥណ្ឌា-ប៉ាគីស្ថាន

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរនៅថៃ​វិល​មក​ស្រុកំណើតខ្លួនវិញ ដោយអះអាងពីឱកាសការងារគ្រប់គ្រាន់ក្នុងប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម