ព័ត៌មានជាតិ
សមាគម សិស្ស-និស្សិតអាហារូបករណ៍ សម្ដេច តេជោ បើកការប្រកួតបាល់ទាត់មនុស្សធម៌
សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បើកកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិន មានជីវភាពខ្វះខាត ដែលបានធ្វើឡើងនៅពហុកីទ្បដ្ឋាន Smart RSN Stadium នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានការចូលរួមជាអធិបតីភាពពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

ថ្លែងក្នុងពិធីប្រគួត លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គោលដៅចម្បងនៃកម្មវិធីនេះ គឺជាការសម្រេចជោគជ័យក្នុងចលនារួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិន ដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ។ លោកបន្តថា ការប្រកួតនេះ គឺធ្វើឡើងនៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក ដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារទ្បើងវិញនាពេលនេះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៍សម្ដេចអគ្គសេនាបតីតេជោ និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាកក្នុងគ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុត នៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះ នឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់, ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ៕
អត្ថបទ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


