កីឡា
ស្ងាត់ៗ Bale កំពុងពិចារណាទិញភាគហ៊ុនក្លិបបាល់ទាត់មួយនៅ អង់គ្លេស
វីរបុរសរបស់ Real Madrid និង Tottenham Hotspur លោក Gareth Bale កំពុងស្ថិតក្នុងការចរចាទិញភាគហ៊ុនធ្វើជាសហម្ចាស់ក្លិបរបស់ក្លិប Plymouth Argyle នៃលីគទី ៣ អង់គ្លេស។

អតីតប្រធានក្រុមជម្រើសជាតិ វែលស៍ រូបនេះបានប្រកាសព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ ២០២៣ ប៉ុន្តែលោកនៅតែមិនទៅណាឆ្ងាយពីបាល់ទាត់ឡើយ។ លោកបានចូលរួមវិភាគក្នុងកម្មវិធីបាល់ទាត់ផ្សេងៗ ហើយថ្មីៗនេះថែមទាំងមានដំណឹង លោកបានគិតគូរចង់គ្រប់គ្រងក្លិបបាល់ទាត់មួយនៅអង់គ្លេសទៀតផង។
យោងតាមការចុះផ្សាយលម្អិតដោយ The Telegraph បានឱ្យដឹងថា Bale បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់ចូលរួមដេញថ្លៃ ដើម្បីធ្វើជាសហម្ចាស់ក្លិបរបស់ក្លិប Plymouth Argyle ស្របពេលបច្ចុប្បន្នក្លិបនេះកំពុងកាន់កាប់ដោយលោក Simon Hallett។

គួរឱ្យដឹងថា កាលពីរដូវកាល ២០២៤-២០២៥ ក្លិប Plymouth Argyle ស្ថិតនៅក្នុងក្របខណ្ឌ EFL Championship ដែលជាលីគទី ២ របស់ អង់គ្លេស ប៉ុន្តែនៅរដូវកាលថ្មី ២០២៥-២០២៦ បានធ្លាក់មកកាន់ក្របខណ្ឌលីគទី ៣ EFL League One ហើយ បន្ទាប់ពីរដូវកាលមុន ពួកគេឈរនៅលេខរៀងទី ២៣ ក្នុងតារាងចំណាត់ថ្នាក់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ