ព័ត៌មានជាតិ
អ្នកនាំពាក្យសម្តេចតេជោ ព្រមានអ្នកនាំពាក្យក្រសួងការបរទេសថៃឱ្យចេះប្រយ័ត្នសម្តី មុនបើកមាត់និយាយប៉ះកម្ពុជា
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura ថាជាមនុស្សដែលមិនចេះខ្មាសអៀន មានមាត់ចេះតែនិយាយ ដោយមិនឆ្លងកាត់ការគិត ប្រទេសខ្លួនឯងបង្កបញ្ហា តែព្យាយាមទាញ និងទម្លាក់កំហុសឱ្យកម្ពុជា។ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកដូច្នេះ បន្ទាប់ពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទការនាំចូល បន្លែ ផ្លែឈើ ពីប្រទេសថៃចូលមកកម្ពុជា ហើយត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា អ្នកជិតខាងល្អមិនគួរធ្វើបែបហ្នឹងទេ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកនាំពាក្យក្រសួងការបរទេសថៃ ដូច្នេះ៖«ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក អ្នកនាំពាក្យក្រសួងការទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? »។

សូមរម្លឹកជាថ្មីថា បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារ និងលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជាបណ្ដាលឱ្យកងទ័ពកម្ពុជាបាត់បង់ជីវិត ស្ថានការណ៍ព្រំដែនប្រទេសទាំងពីរបានឡើងកម្ដៅជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្យាយាមអំពាវនាវ និងហាមឃាត់ពលរដ្ឋកម្ពុជា កុំឱ្យបញ្ឆេះស្ថានការណ៍ព្រំដែនឱ្យរាលដាលដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរាប់ទាំងពាណិជ្ជកម្មជាដើម។

ប៉ុន្តៃកងទ័ពថៃ បានបិទទ្វារព្រំដែនដោយចិត្តឯង មិនជូនដំណឹងមកកម្ពុជាជាមុនឡើយ ចំំណែកមន្ត្រីជាន់ខ្ពស់ថៃ បានគំរាមកាត់ផ្ដាច់អគ្គិសនី និងអ៊ិនធឺណិត ឈប់ផ្គត់ផ្គង់ឱ្យកម្ពុជាប្រើប្រាស់។
ជាការឆ្លើយតប កម្ពុជា បានពន្យាម៉ោងបើកទ្វារព្រំដែន និងកាត់ផ្ដាច់ឈប់ប្រើប្រាស់អ៊ិនធឺណិតពីប្រទេសថៃ។ វិធានការឆ្លើយតបរបស់កម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីថៃ ថាកម្ពុជា យល់ច្រឡំចំពោះព័ត៌មាននេះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីវិមានព្រឹទ្ធសភាថា កម្ពុជាមិនបានយល់ច្រឡំលើរឿងនេះឡើយ។ បន្ថែមពីនេះ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ។

ជុំវិញករណីកងទ័ពថៃបិទទ្វារព្រំដែនមុន តែហៅកម្ពុជាទៅចរចា សម្តេចតេជោប្រាប់ទៅយោធាថៃថា ថៃជាអ្នកបិទ មុន ហើយមកដាក់លក្ខខណ្ឌដើម្បីចរចាបើកច្រកទ្វារ កម្ពុជាទទួលយកមិនបានឡើយ ព្រោះកម្ពុជាជាប្រទេសដែលមានកិត្តិយស មានសេចក្តីថ្លៃថ្នូរ ហើយចេះទទួលខុសត្រូវ។
ទង្វើបិទទ្វារព្រំដែនហើយហៅកម្ពុជាទៅចរចាឡើងវិញរបស់ថៃ ត្រូវបានអ្នកនាំពាក្យសម្ដេចតេជោ, លោក ជា ធីរិទ្ធ ចាត់ទុកថា ថៃលេងខ្សែលើ មិនចេះទទួលខុសត្រូវចំពោះទង្វើខ្លួន នាំកម្ពុជាទៅអាប់កិត្តិយសដូចខ្លួន។
លោក ជា ធីរិទ្ធ សង្កត់ធ្ងន់ទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសថៃដូច្នេះ៖«ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់ ហេីយចង់លេងការទូតខ្សែរលេីគេទៀត។ ខ្ញុំសូមបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង លេីសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី! »៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


