ព័ត៌មានអន្ដរជាតិ
ក្រុមមេដឹកនាំ G7 គាំទ្រអ៊ីស្រាអែលក្នុងការវាយប្រហារអ៊ីរ៉ង់ ចាត់ទុកជា«ការការពារខ្លួន»
មេដឹកនាំក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មសកលទាំងប្រាំពីរ ដែលគេស្គាល់ថា G7 បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូល ដោយបង្ហាញការគាំទ្រចំពោះអ៊ីស្រាអែលដែលបានបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ដែលបច្ចាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។

G7 គឺជាវេទិកានយោបាយ និងសេដ្ឋកិច្ចអន្តររដ្ឋាភិបាល ដែលមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ លើសពីនេះ សហភាពអឺរ៉ុប (EU) គឺជាដៃគូ ដោយមិនរាប់បញ្ចូលជាសមាជិកនោះទេ។ G7 គឺជាវេទិកានយោបាយនិងសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ដែលបង្កើតឡើងកាលឆ្នាំ១៩៧៥ ហើយ ក៏ធ្លាប់បញ្ចូលប្រទេសរុស្ស៊ីជាសមាជិកនៅក្នុងឆ្នាំ១៩៩៨ ដោយហៅថា «G8» ហើយ ក្រោយមកក៏បណ្តេញរុស្ស៊ីឲ្យចាកចេញវិញនៅក្នុងឆ្នាំ២០១៤ ពេលដែលរុស្ស៊ីយកតំបន់គ្រីមៀរបស់អ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលកាណាដា ដែលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលនេះ មេដឹកនាំក្រុម G7 ថែមទាំងចាត់ទុកអ៊ីរ៉ង់ជាប្រភពនៃអស្ថិរភាពនៅមជ្ឈិមបូព៌ា ដោយមេដឹកនាំក្រុមប្រទេស G7 បានជំរុញឱ្យមានការបន្ធូរបន្ថយអរិភាពនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍នោះ បានសរសេរខ្លីៗនិងច្បាស់ៗថា៖«យើងបញ្ជាក់ពីសារៈសំខាន់នៃការការពារជនស៊ីវិល។ អ៊ីរ៉ង់គឺជាប្រភពចម្បងនៃអស្ថិរភាពក្នុងតំបន់ និងអំពើភេរវកម្ម។ យើងបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។
សង្រ្គាមផ្លូវអាកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅពេលដែលអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ដោយការវាយប្រហារតាមផ្លូវអាកាស បានបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់ដែលធ្លាប់មានរួចទៅហើយចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកយោធារបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ ២០២៣។
មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«យើងបញ្ជាក់ថាអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ យើងសូមបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល» ។
អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃសុក្រក្នុងអ្វីដែលខ្លួនហៅថាការវាយប្រហារជាមុនដើម្បីរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ចាប់តាំងពីពេលនោះមក ប្រទេសសត្រូវទាំងពីនៅមជ្ឈិមបូព៌ាបានផ្លោងដាក់គ្នា ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយមន្ត្រីអ៊ីរ៉ង់រាយការណ៍ថា មានអ្នកស្លាប់ជាង ២២០នាក់ ភាគច្រើនជាជនស៊ីវិល ខណៈដែលអ៊ីស្រាអែលបាននិយាយថា ជនស៊ីវិល ២៤ នាក់ត្រូវបានសម្លាប់។
អ៊ីរ៉ង់បដិសេធការស្វែងរកអាវុធនុយក្លេអ៊ែរ ហើយបាននិយាយថា ខ្លួនមានសិទ្ធិក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព រួមទាំងការពង្រឹងជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


