ព័ត៌មានអន្ដរជាតិ
នាវាដឹកប្រេងបុកគ្នានៅច្រកសមុទ្រ Hormuz ចំពេលអ៊ីស្រាអែលនិងអ៊ីរ៉ង់ប្រយុទ្ធគ្នា
នាវាដឹកជញ្ជូនប្រេងឆៅដ៏ធំចំនួនពីរបានបុកគ្នានៅក្នុងដែនទឹកនៃសហភាពអារ៉ាប់រួម នៅជិតច្រកសមុទ្រ Hormuz ដែលនៅក្រោមឥទ្ធិពលអ៊ីរ៉ង់ និងបានឆេះកាលពីព្រឹកថ្ងៃអង្គារ ដោយធ្វើឱ្យទីផ្សារប្រេង និងដឹកជញ្ជូនទូទាំងពិភពលោកមានការរអាក់រអួល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែមិថុនានេះ។

នាវាដឹកប្រេងពីរគ្រឿងនេះ មាននាវា Front Eagle និងនាវា Adalynn។ ឧបទ្ទវហេតុនេះមិនមានអ្នករងរបួស ឬការធ្លាយប្រេងត្រូវបានរាយការណ៍នោះទេ ប៉ុន្តែឆ្មាំឆ្នេរសមុទ្រអារ៉ាប់រួមអេមីរ៉ាត បានជម្លៀសសមាជិកនាវិក ២៤នាក់ចេញពីនាវា Adalynn ខណៈដែលបុគ្គលិកទាំងអស់នៅលើនាវា Front Eagle មានសុវត្ថិភាពធម្មតា។
នៅពេលបុកគ្នានាវា Front Eagle កំពុងដឹកជញ្ជូនប្រេងឆៅរបស់អ៊ីរ៉ាក់ចំនួន ២លានបារ៉ែលទៅកាន់ប្រទេសចិន ខណៈដែលនាវា Adalynn មិនមានដឹកអ្វីទេ ហើយកំពុងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប។
ឧបទ្ទវហេតុនេះមិនទាក់ទងដោយផ្ទាល់ទៅនឹងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ ប៉ុន្តែវាបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបាននិយាយថាបានទទួលរបាយការណ៍ជាច្រើននៃ «ការកើនឡើងការវាយប្រហារតាមអេឡិចត្រូនិក» នៅក្នុងតំបន់ ដែលទំនងជាមានទំនាក់ទំនងជាមួយនឹងជម្លោះបច្ចុប្បន្ន។
ជាមួយគ្នានេះព័ត៌មាននាវាដឹកប្រេងបុកគ្នានេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដឹកជញ្ជូន និងពាណិជ្ជករប្រេងក្នុងការជួញដូរនៅអាស៊ី និងមជ្ឈិមបូព៌ា បារម្មណ៍ថាហេតុការណ៍នេះមានទាក់ទងទៅនឹងការវាយប្រហាររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន