កីឡា
ជាលើកដំបូង កម្ពុជា បើកវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ចាយទន់ខ្ទង់៥លានដុល្លារ
នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័នប្រដាល់ Emei Legend របស់ចិនបានចាប់ដៃគ្នាបើកសម្ពោធជាផ្លូវការអំពីវិទ្យាស្ថានបណ្តុះបណ្តាលកីឡាប្រដាល់គុនខ្មែរ ដែលមានទីតាំងស្ថិតនៅអគារ ZD Security លើផ្លូវជា សុផារ៉ា ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី ១៨ ខែ មិថុនា ជុំវិញការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរនេះ គឺជាការសហការគ្នារវាងសហព័ន្ធគុនខ្មែរ និងសមភាគីចិនស្ថាប័ន Emei Legend ក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ដូចជាធនធានគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ដើម្បីចេញទៅដឹកនាំការប្រកួត និងបណ្តុះបណ្តាលគុនខ្មែរបន្តនៅក្រៅប្រទេស ជាពិសេសនៅប្រទេស ចិន។
ជុំវិញមូលហេតុ ដែលខាងសមភាគីចិនសម្រេចចិត្តជ្រើសរើសគុនខ្មែរ ហើយបានចំណាយថវិកាយ៉ាងច្រើនមកវិនិយោគលើការបើកវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរដូចនេះ លោកខូវ ឆាយ បានទម្លាយថា ចិន និងខ្មែរគឺជាមិត្តដែកថែបនឹងគ្នា។ ម្យ៉ាងទៀត បន្ទាប់ពីភាគីចិនបានសិក្សាស្វែងយល់ពីគុនខ្មែរ ក៏បានធ្វើឱ្យពួកគេចាប់អារម្មណ៍ ចង់ចូលរួមអភិវឌ្ឍជាមួយកម្ពុជា ដើម្បីឱ្យគុនខ្មែរក្លាយជាកីឡាសកលនៅថ្ងៃអនាគត និងអាចប្រកួតប្រជែងក្នុងកីឡាអូឡាំពិកពិភពលោក។

លោកខូវ ឆាយ បានបញ្ជាក់បន្ថែមថា វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ដែលទើបមានលើកដំបូងក្នុងប្រទេស កម្ពុជា នេះ គឺត្រូវបានរ៉ាប់រងសាងសង់ និងរៀបចំបរិក្ខាហ្វឹកហាត់ ដែលមានភាពស្តង់ដាទំនើប ដោយខាងភាគីចិនទាំងស្រុង ដែលចាយទន់ដល់ខ្ទង់ ៤ ទៅ ៥ លានដុល្លារអាមេរិក។ រីឯសហព័ន្ធប្រដាល់គុនខ្មែរវិញ ជាអ្នកទទួលបន្ទុករៀបចំបច្ចេកទេសសិក្សា ដោយផ្តោតលើ ២ ចំណុចធំៗ គឺទី ១ សិក្សាលើបច្ចេកទេសដឹកនាំការប្រកួត និងទី ២ សិក្សាលើជំនាញគុនខ្មែរ។
គួរបញ្ជាក់ថា សិស្សដែលបានបញ្ចប់ការសិក្សាក្នុងវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរនេះ នឹងទទួលបានសញ្ញាប័ត្រ ដែលមានតម្លៃស្មើបរិញ្ញាប័ត្រ និងបរិញ្ញាប័ត្រជាន់ខ្ពស់ ហើយសញ្ញាប័ត្រនេះ គឺត្រូវបានទទួលស្គាល់ដោយសកលវិទ្យាល័យក្នុងប្រទេសចិនចំនួន ២ រួចហើយ។ ជាមួយគ្នានេះ សម្រាប់សិស្សដែលបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ នឹងទទួលបានឱកាសទៅសិក្សាបន្តនៅប្រទេសចិន ហើយនឹងអាចក្លាយជាគ្រូនៅទីនោះផងដែរ៕




អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


