សន្តិសុខសង្គម
អាហារដ្ឋាន យីហោ “ពេជ្រ ចរណៃ” ត្រូវបានអណ្តាតភ្លើងលេបត្របាក់ អស់សម្ភារៈខាងក្នុងស្ទើរទាំងស្រុង
ភ្នំពេញ ៖ អគ្គិភ័យឆេះ អាហារដ្ឋាន ពេជ្រ ចរណៃ បណ្តាលឱ្យខូចខាត សម្ភារៈអស់មួយចំនួនធំ នៅក្នុងខណ្ឌទួលគោក ។ហេតុការណ៍នេះដែរបានបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ នឹង ៤០នាទីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចអាហារដ្ឋាន ពេជ្រ ចរណៃ តាមបណ្តោយផ្លូវលេខ ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ចេញពីក្នុងហាងមកខាងក្រៅយ៉ាងច្រើន ភ្លាមៗ ក៏មានពលរដ្ឋបានរត់ស្ទុះមកមើល ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ពលរដ្ឋបានប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បាញ់ពន្លត់។

ប្រភពព័ត៌មានបឋម ជំហានដំបូងសង្ស័យកើតចេញពី ការផ្សារធ្លាក់កម្ទេចភ្លើង លើសាឡុង ។ ប៉ុន្តែចំពោះមូលហេតុ ច្បាស់លាស់ សមត្ថកិច្ចកំពុងបើកការស្រាវ ។

អគ្គិភ័យនេះដែរ បានបង្កការខូចខាតអស់សម្ភារៈមួយចំនួនធំ ប៉ុន្តែមិនមានការរាលដាលនោះឡើយ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៥គ្រឿងបាញ់អោយរលត់ជាស្ថាពរ៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៦ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល