ព័ត៌មានជាតិ
ស្ថាប័នបីរួមសហការគ្នាដើម្បីជំរុញការផ្តល់កម្ចីដល់វិស័យ SMEs នៅកម្ពុជា
សាជីវកម្មធានាឥណទានកម្ពុជា(CGCC), ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) និងសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់លទ្ធភាពបន្ថែមទៀតលើការបញ្ចេញឥណទានទៅកាន់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចបាននូវ MoU នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំនៅទីស្នាក់ការកណ្តាល FASMEC ដែលត្រូវបានចុះហត្ថលេខារវាងលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC, លោក ណូ លីដា អគ្គនាយក CGCC, និង លោក ជា សុភ័ក្ដ អគ្គនាយក SME Bank ។
បើយោងតាម CGCC អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចីដែលផ្តល់ជូនដោយធនាគារ SME Bank ទៅកាន់សមាជិករបស់ FASMEC។
«កិច្ចសហការនេះនឹងគាំទ្រដល់ការជួយបង្កើនលទ្ធភាពទទួលបានកម្ចីចាំបាច់របស់ក្រុមហ៊ុន/អាជីវកម្ម ជាពិសេសក្នុងវិស័យអាទិភាព ដែលជាសមាជិករបស់ FASMEC ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការខ្វះទ្រព្យធានា និងជាការបើកផ្លូវដល់កិច្ចសហការរវាងស្ថាប័នទាំងបី ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុដល់ SMEs ផងដែរ»។

ពិធីចុះហត្ថលេខានេះក៏បានចូលរួមគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅជំរុញឱកាសក្នុងការពង្រីកផលិតកម្មក្នុងស្រុក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ផលិតភាព និងការប្រកួតប្រជែងជាសកល។
លោក ណូ លីដា ធ្លាប់បានថ្លែងមកកាន់កម្ពុជាថ្មីកន្លងមកថា ស្ថាប័នរបស់លោកបានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម។

លោក ថា ប្រសិនបើឥណទានទាំង ២៦០ លានដុល្លារ មិនមានការធានាពី CGCC ឥណទានទាំងអស់នេះ មិនអាចបញ្ចេញដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបានទេ មូលហេតុដោយសារតែកម្ចី ២៦០ លានដុល្លារនេះ មិនមានទ្រព្រទ្យធានាគ្រប់គ្រាន់ ឬក៏ SMEs ដែលគាត់ទទួលបានការធានាឥណទាននេះ មានហានិភ័យក្នុងកម្រិតណាមួដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ មិនអាចរ៉ាប់រងបាន។
លោក ណូ លីដាបញ្ជាក់ថា៖ «ក្នុងចំណោមជាង ៣ ពាន់គណនីដែលខ្ញុំបានជម្រាបជូនហ្នឹង មានជាង ២ ពាន់គណនី គឺជាកម្ចីដែលមានទ្រព្យធានាឥណទានមិនគ្រប់គ្រាន់ ឬក៏អត់ទ្រព្យធានាតែម្ដង អញ្ចឹងវាច្រើនលើសលប់»៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


