ព័ត៌មានអន្ដរជាតិ
UBS៖ មនុស្ស ១ ០០០ នាក់ក្នុង១ថ្ងៃ ក្លាយជាសេដ្ឋីនៅសហរដ្ឋអាមេរិកឆ្នាំមុន
របាយការណ៍ទ្រព្យសម្បត្តិសកលប្រចាំឆ្នាំ ២០២៥ ដោយក្រុមហ៊ុនធនាគារវិនិយោគស្វីស UBS បានបង្ហាញថា ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិកបានកើនឡើងលឿនខ្លាំងកាលពីឆ្នាំមុន ដោយមានមនុស្សប្រមាណ ៣៧៩ ០០០ នាក់ បានក្លាយជាសេដ្ឋីប្រាក់វាល់លានដុល្លារ ពេញមួយឆ្នាំ ឬជាង ១ ០០០ នាក់/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់បុគ្គលឯកជន បានកើនឡើង ៤,៦ ភាគរយ នៅទូទាំងពិភពលោក ហើយជាង ១១ ភាគរយ នៅសហរដ្ឋអាមេរិក ដែលជំរុញដោយស្ថិរភាពប្រាក់ដុល្លារអាមេរិក និងកំណើនទីផ្សារ ហិរញ្ញវត្ថុ។ ក្នុងនោះផងដែរ សហរដ្ឋអាមេរិក រួមចំណែកជិត ៤០ ភាគរយ នៃសេដ្ឋីពិភពលោក ក្នុងឆ្នាំ ២០២៤។
របាយការណ៍បានគូសបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២៣ អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក បាននាំមុខគេលើការស្ទុះងើបឡើងវិញនៃទ្រព្យសម្បត្តិសកល បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០២២។
តំបន់ចិនធំ ដែលរួមមានចិនដីគោក ហុងកុង និងកោះតៃវ៉ាន់ បាននាំមុខគេកាលពីឆ្នាំ ២០២៤ លើ «បុគ្គលមានទ្រព្យសម្បត្តិសុទ្ធពី ១០០ ០០០ – ១ ០០០ ០០០ លានដុល្លារ» (២៨,២ ភាគរយ) ហើយបន្ទាប់មក គឺអឺរ៉ុបខាងលិច (២៥,៤ ភាគរយ) និងអាមេរិកខាងជើង (២០,៩ ភាគរយ)។
យ៉ាងណាមិញ ប្រជាជនទូទាំងពិភពលោកភាគច្រើន រស់នៅជាមួយនឹងទ្រព្យសម្បត្តិក្រោមកម្រិតនោះ ដោយ ៨០ ភាគរយ នៃមនុស្សពេញវ័យក្នុងគំរូរបាយការណ៍របស់ UBS មានទ្រព្យសម្បត្តិសុទ្ធក្រោម ១០០ ០០០ ដុល្លារ។ ទូទាំងពិភពលោក មានតែមនុស្សប្រមាណ ១,៦ ភាគរយ ប៉ុណ្ណោះ ដែលបានចុះបញ្ជីទ្រព្យសម្បត្តិដល់ ១ លានដុល្លារ ឬលើសនោះ។
UBS បានព្យាករថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ទ្រព្យសម្បត្តិជាមធ្យមសម្រាប់មនុស្សពេញវ័យម្នាក់ៗនឹងកើនឡើងបន្ថែមទៀត ដោយសហរដ្ឋអាមេរិកនឹងនាំមុខគេ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


