Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា៖ នយោបាយការទូតសភា រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា បញ្ជាក់ថា នយោបាយការទូតសភារបស់សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងស្ថិរភាពជាតិ ព្រមទាំងការចងភ្ជាប់ចំណងទាក់ទងកម្ពុជាជាមួយប្រទេសជាមិត្តកាន់តែរឹងមាំឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមលោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សម្ដេចតេជោ ហ៊ុន សែន ក្នុងអាណត្តិដឹកនាំស្ថាប័នព្រឹទ្ធសភា នីតិកាលទី៥ គឺបានកំណត់អាទិភាពការងារចម្បងចំនួនពីរ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

លើកឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា លោកបណ្ឌិត ចែម វីឌ្យ៉ា គូសបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះនយោបាយការទូត បើទោះបីជាសម្ដេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។

ពេលបច្ចុប្បន្ននេះ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេចតេជោ បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពការងារ និងតួនាទីភារកិច្ចផ្នែកអំណាចនយោបាយរបស់ព្រឹទ្ធសភាកាន់តែសកម្មខ្លាំងក្លា និងប្រសិទ្ធភាពខ្ពស់ ពិសេសនោះគឺនយោបាយការទូតសភានេះឯងតែម្ដង ដើម្បីធ្វើទំនាក់ទំនងសភាជាមួយបណ្ដាសភាប្រទេសជាមិត្តជុំវិញពិភពលោក សំដៅចងភ្ជាប់ចំណងទាក់ទងកាន់តែរឹងមាំរវាងប្រទេសនិងប្រទេស។ លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមដូច្នេះ។

ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន ៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែក សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។

ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា៖ នយោបាយការទូតសភា រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អង្គការសិទ្ធិមនុស្ស៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៦៣៩នាក់ និងរបួស ១ ២៧៧នាក់ នៅអ៊ីរ៉ង់ 

សន្តិសុខសង្គម១៨ នាទីutes មុន

មន្ត្រីអត្តសញ្ញាណកម្មខេត្តក្រចេះ ពន្លឿន​ប្រសិទ្ធភាព​ការងារ​​ផ្តល់​សេវាដល់ពលរដ្ឋ

ជីវិតកម្សាន្ដ២១ នាទីutes មុន

ឃុំ ប៉ុណ្ណាដែត ផ្តាំកូនខ្មែរគ្រប់រូបឱ្យចេះចងចាំ និងឈឺចាប់ រឿងដែលក្រុមជ្រុលនិយមថៃឈ្លានពានទឹកដីកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​អនុប្រធានទី២​រដ្ឋសភាថៃ​​ប្រកាសលាលែង​តំណែង​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុល​សងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែង​ពីអំណាច រហូត​ពេលនេះ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

Sokha Hotels

ព័ត៌មានពេញនិយម