Connect with us

សន្តិសុខសង្គម

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សង្គ្រោះជនរងគ្រោះជាអនីតិជន ៥ នាក់ ពីកន្លែងម៉ាស្សា ១ កន្លែង

បានផុស

នៅ

កាលពី​យប់​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០២៥ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​អនុវត្ត​សកម្មភាព​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៥ នាក់ ដែល​ជា​អនីតិជន ពី​កន្លែង​ម៉ាស្សា ១ កន្លែង ស្ថិត​នៅ​ផ្ទះ ២ ល្វែង លេខ ១៣៩&១៤១ ផ្លូវ 8m ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថាន់ សុខហេង ភេទ​ស្រី ជនជាតិ​ខ្មែរ (​ថៅកែ​ហាង​ម៉ាស្សា​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​បាន​ប្រាប់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ចាន់ កិត្តិខុម ស្នងការ​រង ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេនឌ័រ និង​លោកស្រី​ឧត្ដមសេនីយ៍​ត្រី ឆេង សារ៉េត ស្នងការ​រង ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​បង្ក្រាប​ហាង​ម៉ាស្សា ១ កន្លែង យីហោ ម៉ាស្សា​សុខភាព ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ ២ ល្វែង លេខ ១៣៩&១៤១ ផ្លូវ 8m ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំបូល និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថា​ន់ សុខ​ហេង ភេទ​ស្រី ជនជាតិ​ខ្មែរ (​ថៅកែ​ហាង​ម៉ាស្សា)។

ក្នុង​ប្រតិបត្តិការ​នោះ​ដែរ កម្លាំង​ជំនាញ បាន​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៥ នាក់ ជា​អនីតិជន (​ស្រី ៤ នាក់​ , ភេទ​ទីបី ១ នាក់​) រួម​នឹង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន យក​មក​កាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី។

បន្ទាប់ពី​ការ​សង្គ្រោះ ជនរងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច និង ស្តារ​នីតិ​សម្បទា ដើម្បី​ធានា​ថា​ពួកគេ​ទទួល​បាន​ការ​ការពារ សេរីភាព និង​ជំនួយ​ចាំបាច់​ផ្សេងៗ ដូចជា​ សេវា​សុខភាព ការពារ​ផ្លូវ​ច្បាប់ និង​សេវា​ពិគ្រោះ​យោបល់​ផ្លូវចិត្ត។ ដោយឡែក​ជនសង្ស័យ​ដែល​ជា​ម្ចាស់​ទីតាំង​ នគរបាល​ជំនាញ​ បាន​កសាង​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ នាទីutes មុន

លោក នួន សូរិយា លើក​ឡើង​ថា ច្បាប់គុន​ខ្មែរ​​ដាក់​ពិន្ទុ​​ពេល​រាប់​២​ដង​ គួរ​ពិចារណាកែប្រែ​

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

លោក ត្រាំ ត្អូញត្អែរ​ថា អាមេរិក​មាន​ថ្ងៃ​ឈប់​ច្រើន​ពេក ខាត​លុយ​រាប់ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៩ នាទីutes មុន

ស៊ូ សុជាតិ៖​មុននឹងសម្រេចចិត្តវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុណាមួយ ទាមទារឱ្យ​​មានចំណេះដឹងពាក់ព័ន្ធនឹងវិស័យនោះ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ដឹងថាមិនអាចរស់បន្តបាន បុរសចិនមានជំងឺជាប់កាយ ចូលរួមថ្ងៃមង្គលកូនលើកចុងក្រោយ

សេដ្ឋកិច្ច២៦ នាទីutes មុន

សមាគមសហព័ន្ធអ្នកវិនិយោគ ប្ដេជ្ញាជំរុញការផ្សព្វ​ផ្សាយ ទាក់ទាញការវិនិយោគ​ពីបរទេស​កមកម្ពុជា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី ថ្កោលទោសថា Netanyahu សាហាវជាង Hitler ទៅទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ស្នើជួយដោះស្រាយជម្លោះមជ្ឈិមបូព៌ា តែ​ ត្រាំ​ ប្រាប់វិញថា ដោះស្រាយរឿងខ្លួនឯងឲ្យចេញសិនទៅ ចាំគិតរឿងគេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ គំរាមវាយមូលដ្ឋានទ័ពអាមេរិក បើ ត្រាំ ចូលជួយអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្ស​សំខាន់២​ទៀត​ក្នុងរដ្ឋាភិបាល​ចម្រុះ បដិសេធ​​ ផែថងថាន កាន់តំណែង​បន្ត​

កីឡា៦ ម៉ោង មុន

អតីត​កីឡា​ការិនី​ល្បុក្កតោ​ ពេជ្រ​ ចរណៃ​ ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ឆេះ​ហាងអស់​ខ្ទង់​ ២៦​ម៉ឺន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម