ព័ត៌មានជាតិ
រដ្ឋបាលឃុំស្វាយជ្រះ ដាក់ដេញថ្ងៃគម្រោងសាងសង់ផ្លូវប្រវែងសរុបជាង ៤ គីឡូម៉ែត្រ
ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ៦៥០ម៉ែត្រ និងគម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ១ ខ្សែ ប្រវែង ៣.៤ គីឡូម៉ែត្រ នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីមន្ត្រីជំនាញលទ្ធកម្មខេត្ត មន្ត្រីការិយាល័យស្រុកគាំទ្រឃុំ និងក្រុមហ៊ុនវិនិយោគចំនួន ៨ ចូលរួម។
លោក ខៀវ សុខា មេឃុំស្វាយជ្រះ បានឲ្យដឹងថា គម្រោងផ្លូវបេតុងអាមេ ២ខ្សែនេះ ក្នុងនោះផ្លូវបេតុងអាមេ ខ្សែទី១ មានប្រវែង ៥០០ ម៉ែត្រ និងផ្លូវបេតុងអាមេខ្សែទី២ មានប្រវែង ១៥០ម៉ែត្រ ដោយគម្រោងផ្លូវបេតុងអាមេ ទាំង២ខ្សែ មានទទឹង ៥ម៉ែត្រ និងកម្រាស ០,១៥ម៉ែត្រ តម្លៃគម្រោងប៉ាន់ស្មាន់ ចំនួនប្រមាណជា ៣៣៧,៩៤៥,៥៤៦ រៀលគត់។ ដោយឡែក គម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ១ខ្សែ ប្រវែង ៣.៤គីឡូម៉ែត្រ ទទឹងទំហំ ៦ម៉ែត្រ និងសង់លូកាត់ចំនួន ២កន្លែង ដែលមានតម្លៃគម្រោងប៉ាន់ស្មាន់ ចំនួនប្រមាណជា ១៨៥,២០៨,៩១៩ រៀល។


គម្រោងផ្លូវទាំងនេះ គឺបម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ សម្រួលការងារដឹកជញ្ជូនដំណាំកសិកម្ម ទំនិញផ្សេងៗ ក៏ដូចជាការធ្វើដំណើរទៅមក។
ក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៨ ក្រុមហ៊ុន ជាលទ្ធផលគម្រោងសាងសង់ផ្លូវបេតុងអាមេ និងផ្លូវគ្រួសធម្មជាតិ បានទៅលើក្រុមហ៊ុន ធារី យាន យ៉ាន ខនស្រ្តាក់សិន ដែលដាក់ដេញថ្លៃទាបជាងគេ ដោយបានដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៥០ ម៉ែត្រ នៅត្រឹមតែ ១១៧,០០០,០០០ រៀល ខណៈតម្លៃគម្រោងប៉ាន់ស្មាន់ ចំនួនប្រមាណជា ៣៣៧,៩៤៥,៥៤៦ រៀលគត់ និងគម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ប្រវែង ៣.៤ គីឡូម៉ែត្រ នៅត្រឹមតែ ៤៧,៩៥០,០០០ រៀល ខណៈតម្លៃគម្រោងប៉ាន់ស្មាន់ ចំនួនប្រមាណជា ១៨៥,២០៨,៩១៩ រៀលគត់។


ជាមួយគ្នានោះ មេឃុំស្វាយជ្រះបានណែនាំដល់ក្រុមហ៊ុនវិនិយោគ ដែលទទួលបានគម្រោងពីការដាក់ដេញថ្លៃ ត្រូវចុះទៅសិក្សាដោយផ្ទាល់ ពិនិត្យមើលកិច្ចសន្យា និងលក្ខខណ្ឌគម្រោង និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ធានាបាននូវគុណភាពផ្លូវ។
លោកបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនធ្វើផ្លូវមិនគោរពតាមកិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈនិងមិនឲ្យចូលរួមដេញថ្លៃគម្រោងក្រោយៗទៀតរយៈពេលបីឆ្នាំ៕
អត្ថបទ៖ ប្រុញ វិធិន

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន