Connect with us

ព័ត៌មានជាតិ

ច្រកទ្វារអន្តរជាតិដូង នៅតែបន្តបិទជាធម្មតា ឯពលករខ្មែរចេញពីប្រទេសថៃតាមផ្លូវថ្មើរជើងច្រើន

បានផុស

នៅ

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ភាគីកម្ពុជានៅតែបន្តបិទទ្វារច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដដែលដោយពុំមានការប្រែប្រួលអ្វីនោះឡើយ។ ដោយឡែកនៅឯច្រកថ្មើរជើង គឺនៅមានមនុស្សចេញចូលជាធម្មតា ឯពលករខ្មែរក៏បានចាកចេញពីប្រទេសថៃជាហូរហែផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីសមត្ថកិច្ចដែលឈរជើងនៅមាត់ច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា បច្ចុប្បន្នច្រកទ្វារអន្តរជាតិដូង គឺនៅតែបិទ ២៤ម៉ោងលើ ២៤ម៉ោង ដោយមិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញផ្សេងៗចូលមកកម្ពុជានោះឡើយ ដរាបណាបើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំ តែច្រកថ្មើជើងគឺបើកសម្រាប់ឲ្យពលករខ្មែរចាកចេញពីប្រទេសថៃដដែល។ ដោយឡែកសម្រាប់ច្រកតំបន់ និងច្រកអន្តរជាតិដទៃទៀត គឺនៅគោរពគោលការណ៍បើកម៉ោង ៩ព្រឹក និងបិទម៉ោង ៤ល្ងាចដដែល និងធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅលើការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចូលមកកាន់កម្ពុជាជាដាច់ខាតដោយមិនមានការកែប្រែអ្វីឡើយ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះដែរ គេសង្កេតឃើញថា ពលករខ្មែរនៅតែបន្តចាកចេញជាហូរហែពីក្នុងប្រទេសថៃ ឆ្លងដែនចូលមកកម្ពុជា ហើយនៅមាត់ច្រក ក៏មានរថយន្តក្រុងមួយគ្រឿងដែលជារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមកចតចាំទទួលពលករណាដែលចាំបាច់ត្រូវពឹងពាក់ទៅលើរថយន្តនេះ ដើម្បីដឹកជូនទៅកាន់ស្រុកកំណើត។

ដោយឡែកនៅមាត់ច្រកខាងកម្ពុជាអាជីវករខ្មែរដែលលក់ដូរតាមដងផ្លូវ គឺនៅតែរកស៊ីជាធម្មតាដែលហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ព្រោះជាមុខជំនួញប្រចាំថ្ងៃរបស់ពួកគាត់ទៅហើយ ដូច្នេះរឿងទំនាស់ព្រំដែនកម្ពុជា ថៃ វាជារឿងដែលត្រូវដោះស្រាយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សម្រាប់ពួកគាត់ គឺនៅតែបន្តរកស៊ីជាធម្មតា បើទោះបីជាស្ថិតនៅក្បែរព្រំដែនក៏ដោយ ដោយសារពួកគាត់ជឿជាក់យ៉ាងមុតមាំទៅលើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ វិនាទី មុន

ច្រកទ្វារអន្តរជាតិដូង នៅតែបន្តបិទជាធម្មតា ឯពលករខ្មែរចេញពីប្រទេសថៃតាមផ្លូវថ្មើរជើងច្រើន

សន្តិសុខសង្គម១៤ នាទីutes មុន

នគរបាលព្រហ្មទណ្ឌបំបែកសំណុំរឿងកាប់សម្លាប់នៅខេត្តព្រៃវែង ជនដៃដល់មកលាក់ខ្លួននៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិក ព្រមានឲ្យកងទ័ពត្រៀមទទួលការសងសឹករបស់អ៊ីរ៉ង់ ខណៈអ៊ីស្រាអែល កំពុងប្រុងជើងការខ្ពស់

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរភូមិ ឃុំ បន្តដាំដើមឈើតាមដងផ្លូវ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ គំរាមវាយអ៊ីរ៉ង់ កាន់តែខ្លាំង បើមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម