Connect with us

ព័ត៌មានជាតិ

អ្នកបាត់បង់លុយនៅ GFX អាចដាក់ពាក្យប្តឹងទៅនិយ័តករ មូលបត្រ

បានផុស

នៅ

គណៈកម្មការត្រូលបត្រកម្ពុជា បានប្រកាសឲ្យអ្នកពាក់ព័ន្ធជាមួយក្រុមហ៊ុន GOLDFX INVESTMENT ទាំងអស់ ទៅដាក់ពាក្យបណ្តឹងនៅនិយ័តករមូលបត្រ ស្នាក់ការនៅ អគារ១៦៨ F ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ក្រោយពីនិយ័តករមូលបត្រកម្ពុជាបានទទួលលិខិតស្នើសុំព្យូរ ប្រតិបត្តិការជួញដូរបណ្តោះអាសន្នរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GOLDFX INVESTMENT CO.,LTD) និងបានឃើញសារប្តឹងពីវិនិយោគិនរបស់ក្រុមហ៊ុននៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់ “និយ័តករមូលបត្រកម្ពុជា” ផងដែរ។ 

មានអតិថិជនរាប់រយនាក់ ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសមិន (GFX Investment Co. LTD) សរុបរាប់លានដុល្លារ កំពុងតែជ្រួលច្របល់ ខ្លាចបាត់បង់លុយរបស់ខ្លួន ខណៈក្រុមហ៊ុននេះបានប្រកាសផ្អាកប្រតិបត្តិការទូទាំងប្រទេស ដោយសំអាងថា ក្រុមហ៊ុនកំពុងជួបបញ្ហាបច្ចេកទេស ដែលធ្វើឲ្យមានភាពរអាក់រអួលផ្នែកប្រតិបត្តិការជួញដូរ ហើយពួកគាត់បានព្រមានប្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធ ប្រសិនបើក្រុមហ៊ុនគ្មានដំណោះស្រាយ៕

អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម