Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសថា បទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ចូលជាធរមានហើយ និងព្រមាន កុំបំពានឲ្យសោះ!

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ពេលនេះបទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ បានចូលជាធរមានហើយ និងថែមទាំងព្រមានទៅគូជម្លោះទាំងពីរថា កុំបំពានបទឈប់បាញ់នេះឲ្យសោះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបង្ហោះសារនេះលើបណ្តាញសង្គម Truth Social នៅថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ ដ្បិតមុននេះ ប្រទេសអ៊ីរ៉ង់ បានចេញមុខបដិសេធរួចហើយក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសេចក្តីប្រកាសចុងក្រោយរបស់លោកត្រាំនេះ រដ្ឋាភិបាលអ៊ីស្រាអែល បានចេញមកបញ្ជាក់ថា ខ្លួនយល់ព្រមហើយលើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ប៉ុន្តែព្រមានថា ខ្លួននឹងឆ្លើយតបដោយពេញទំហឹងតែម្តង បើអ៊ីរ៉ង់បំពាន។

រដ្ឋាភិបាល​អ៊ីស្រាអែល​និយាយ​ថា ខ្លួន​បាន​យល់ព្រម​ចំពោះ​សំណើ​បទ​ឈប់​បាញ់​បន្ទាប់​ពី “សម្រេច​បាន​នូវ​គោលបំណង” នៃ​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​ប្រទេស​អ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបថត៖ Reuters)

យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ, អ៊ីស្រាអែលឯកភាពលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីលុបបំបាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់អ៊ីរ៉ង់បានដោយជោគជ័យ។ អ៊ីស្រាអែល បានបង្កការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដឹកនាំ​យោធា និង​បាន​បំផ្លាញ​គោលដៅ​កណ្តាល​រដ្ឋាភិបាល​អ៊ីរ៉ង់​រាប់សិប​កន្លែង។

សូមជម្រាបថា បទឈប់បាញ់នេះនឹងអនុវត្តតាមដំណាក់កាល ពោលគឺ១២ម៉ោងដំបូងអ៊ីរ៉ង់ត្រូវផ្អាកបាញ់មុន ខណៈអ៊ីស្រាអែលត្រូវនៅស្ងៀម ហើយ១២ម៉ោងក្រោយអ៊ីស្រាអែលត្រូវផ្អាកបាញ់ម្តង។ លុះសរុបចូលគ្នាបាន២៤ម៉ោង បើភាគីទាំងពីរធ្វើបាន នោះសង្គ្រាមនេះនឹងបញ្ចប់ជាផ្លូវការ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ ប្រកាសថា បទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ចូលជាធរមានហើយ និងព្រមាន កុំបំពានឲ្យសោះ!

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីបញ្ជាក់ពីការស្នេហាជាតិនិយម

កីឡា២ ម៉ោង មុន

ក្រុម​កីឡា​សូហ្វតិន្នីស​​ ទទួល​​ឱកាស​ពិសេស​ហ្វឹកហាត់​នៅ​កូរ៉េ​ ៣សប្ដាហ៍​មុន​ប្រកួត​ជើងឯក​អាស៊ី​នៅ​ទីនោះ​

ព័ត៌មានជាតិ២ ម៉ោង មុន

នៅក្នុងខែមិថុនានេះ ទុរេនក្នុងខេត្តរតនគិរី ចាប់ផ្តើមប្រមូលផលច្រើនជាមួយតម្លៃសមរម្យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ត្រឹម​២ខែ ឥណ្ឌូណេស៊ី រឹបអូសថ្នាំញៀនជាងកន្លះ​តោននិងចាប់មនុស្ស២៨៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យសម្តេចតេជោ ពន្យុះបាវបម្រើនាយករដ្ឋមន្រ្តីថៃថា បើចិត្តសឿង​ មិនខ្លាចច្បាប់អន្តរជាតិទេ ប្តឹងសម្តេចតេជោ ទៅតុលាការអន្តរជាតិទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២​ ឈ្មោះ សេពផេត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រម​លើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ចេញមុខគំរាមសងសឹកអាមេរិក ជាមួយកម្លាំងដ៏ខ្លាំងបំផុត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន៖ មូលហេតុ​មិន​ជួយ​អ៊ីរ៉ង់​ ព្រោះ​ពលរដ្ឋ​អ៊ីស្រាអែល​ភាគ​ច្រើន​និយាយ​ភាសា​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម