ព័ត៌មានជាតិ
ស្ថានទូតអាមេរិក ប្រកាសពីកម្មវិធីផ្លាស់ប្តូរការសិក្សាទៅអាមេរិក ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសពីកម្មវិធីផ្លាស់ប្តូរការសិក្សា Spring and Fall 2026 YSEALI Academic Fellows Program (YSEALI AFP) នៅសហរដ្ឋអាមេរិករយៈ៥សប្តាហ៍ ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។

កម្មវិធីផ្លាស់ប្តូរការសិក្សានេះ សម្រាប់អ្នកដឹកនាំវ័យក្មេងកម្ពុជា មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ អាចដាក់ពាក្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានេះ រយៈពេលប្រាំសប្តាហ៍ទៅកាន់សហរដ្ឋអាមេរិក ដើម្បីទទួលបានជំនាញភាពជាអ្នកដឹកនាំអន្តរជាតិ ការយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាសកលសំខាន់ៗ និងការបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងបេក្ខជនដ៏ទៃទៀតមកពីសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។
សូមជម្រាបថា កម្មវិធីផ្លាស់ប្តូរការសិក្សារបស់សហរដ្ឋអាមេរិក (YSEALI AFP) នេះ គឺជាកម្មវិធីដែលគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងទទួលបានមូលនិធិពីរដ្ឋាភិបាលអាមេរិក គ្រប់គ្រងដោយមជ្ឈមណ្ឌល Maureen និង Mike Mansfield នៅសាកលវិទ្យាល័យ Montana ។ កម្មវិធីនេះ ដើម្បីស្វែងរកការកសាងសមត្ថភាពភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងតំបន់ ពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍។ កម្មវិធីនេះ រួមមានកន្លែងស្នាក់នៅសិក្សា សកម្មភាពសេវាកម្មសហគមន៍ ការចែករំលែកបទពិសោធក្នុងវិស័យសិក្សា សិក្ខាសាលា និងសមាសភាគផ្លាស់ប្តូរគ្នាទៅវិញទៅមក ដែលបញ្ជូនជនជាតិអាមេរិកទៅកាន់អាស៊ីអាគ្នេយ៍។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យកម្មវិធីផ្លាស់ប្តូរការសិក្សានេះ អាចដាក់ពាក្យ និងស្វែងយល់ព័ត៌មានបន្ថែមបានតាមរយៈតំណភ្ជាប់៖ (https://www.ysealiafp.org/) ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


