ព័ត៌មានជាតិ
រយៈពេល ២ ថ្ងៃ មានពលរដ្ឋខ្មែរឆ្លងដែនចូលមកកម្ពុជាតាមច្រកខេត្តបាត់ដំបង ជិត ៣ ពាន់នាក់
ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២៥ និងទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋខ្មែរ ជិត ៣ ០០០ នាក់ បានឆ្លងដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកខេត្តបាត់ដំបង ដើម្បីមករស់នៅស្រុកកំណើតវិញ និងបម្រើការងារនៅប្រទេសកម្ពុជា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមការបញ្ជាក់ពី លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា នៅក្នុងរយៈពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ និងទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ ថ្មីៗ នេះ គឺមានប្រជាពលរដ្ឋខ្មែរឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជា តាមច្រកខេត្តបាត់ដំបង មានចំនួនសរុប ២ ៩៤៩ នាក់ ក្នុងនោះ ស្រី ១ ៣៨៣ នាក់ និងកុមារ ៥៤ នាក់។

លោកអភិបាលរងបានបន្តថា ក្នុងចំណោមពលរដ្ឋខ្មែរដែលវិលមកកាន់ប្រទេសកម្ពុជាខាងលើនេះ គឺមានពលករចំនួន ១ ៧២៧ នាក់ និង ស្រីចំនួន ៧៧៥ នាក់។ ចំណោមពលករទាំងនោះ គឺមានមួយចំនួនបានមកចុះឈ្មោះដើម្បីរកការងារធ្វើដែលមានរាប់ម៉ឺនកន្លែងក្នុងប្រទេសកម្ពុជា។ នៅមុខច្រកព្រំដែន ក៏មានរថយន្តពណ៌ខៀវមួយគ្រឿង ដែលនៅទីនោះគឺជាក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលពួកគាត់ចាំទទួលពលករត្រឡប់មកពីប្រទេសថៃ ស្ម័គ្ររកការងារធ្វើភ្លាមៗ តែម្ដង។

លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ថា នៅក្នុងចំនួនច្រកអន្តរជាតិ និងច្រកតំបន់សរុបចំនួន ៥ ដែលស្ថិតក្នុងទឹកដីខេត្តបាត់ដំបង គឺមានច្រកចំនួន ៤ គឺ ច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដី ច្រកតំបន់អូរអន្លក់ និងច្រកតំបន់អូររំដួល គឺ ភាគីថៃ បានបើកទ្វារច្រក ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច ឯច្រកតំបន់ ៤០០ ក្នុងស្រុកសំឡូត គឺ ត្រូវបានបិទទាំងស្រុង។ បើទោះបីជាភាគីថៃបើកច្រក ដើម្បីថតបង្ហោះដោយចោទប្រកាន់ថាភាគីកម្ពុជាជាអ្នកបិទយ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជាមិនបានបើកបិទៗ ទៅតាមពួកគេនោះឡើយ គឺ ភាគីកម្ពុជា រក្សាជំហរដដែល លុះត្រាណាតែភាគីថៃបើកច្រកទាំងអស់ឡើងវិញ ទើបកម្ពុជាព្រមបើកតាមក្រោយ។ បច្ចុប្បន្នពលករខ្មែរ នៅតែបន្តធ្វើដំណើរជាហូរហែចូលមកកាន់ទឹកដីកម្ពុជាវិញ ដោយមិនដាច់រយៈឡើយ ដោយសារតែតាមច្រកអន្តរជាតិគឺយើងបើកច្រកថ្មើរជើង ដើម្បីឲ្យពួកគាត់វិលចូលមកកាន់ស្រុកកំណើតវិញ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៤ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា