ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ម្ហូប«សម្លចាណាងឆ្នាំងយក្ស» ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ
រដ្ឋបាលខេត្តរតនគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត នឹងរៀបចំព្រឹត្តិការណ៍ធ្វើម្ហូប «សម្លចាណាង» ដែលជាអាហារប្រចាំតំបន់ និងតំណាងឲ្យជនជាតិដើមភាគតិច នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ដ និងស្វែងយល់អំពីប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិច។

ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង។

តាមការប្រកាសរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” នេះធ្វើឡើងដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីរបៀបធ្វើម្ហូបអាហាររបស់ជនជាតិដើមភាគតិច ហើយមិនត្រឹមតែបានយល់ដឹងពីមុខម្ហូបនេះនោះទេ អ្នកចូលរួមក៏អាចភ្លក្សរសជាតិផងដែរ។ ក្រៅពីព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” រដ្ឋបាលខេត្តក៏មានរៀបចំកម្មវិធី សិល្បៈ របាំប្រពៃណី ប្រគុំតន្ត្រី តាំងពិព័ណ៌ផ្លែឈើក្នុងស្រុកជាច្រើនដូចជា សាវម៉ាវ ទុរេន ប័រ ជាដើម។

គោលបំណងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិចនារដូវកាលបៃតង ក្នុងខេត្តរតនគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម ព្រមទាំងជំរុញចលនាប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមគាំទ្រ នូវផលិតផលរបស់ខេត្តរតនគិរី ភូមិភាគឦសាននារដូវកាលបៃតង៕
អត្ថបទ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


