ព័ត៌មានជាតិ
សម្តេចតេជោ ក្រើនរំឭកជាថ្មីដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បម្រើប្រជាជនឱ្យបានល្អ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានក្រើនរំឭកជាថ្មីដល់សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ បម្រើប្រជាជនឱ្យបានល្អ ទាំងការផ្តល់សេវាសាធាណៈ ជាពិសេស កិច្ចការបង្ក្រាបករណីលួច ប្លន់ និងគ្រឿងញឿនឱ្យមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរៀងៗខ្លួន។

ការណែនាំនេះធ្វើឡើងនាឱកាស សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៧ខែមិថុនា ឆ្នាំ ២០២៥។ សម្តេចតេជោ ថ្លែងថា៖« ខ្ញុំផ្តាំផ្ញើទៅសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើកិច្ចការឱ្យល្អ បម្រើប្រជាជនឱ្យបានល្អ ជាពិសេស អនុវត្តនយោបាយភូមិឃុំ មានសុវត្ថិភាព។ បញ្ហាចោរកម្ម លួច ប្លន់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ត្រូវមើលរឿងនេះ»។
សម្តេចតេជោ បញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំជារឿយៗជុំវិញបញ្ហានេះ ប៉ុន្តែក្នុងនាមប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គ្រាន់តែសូមរំឭកបន្ថែមដើម្បីបម្រើប្រជាជន។
ការក្រើនរំឭកជាថ្មីនេះ ដោយសង្កេតឃើញថា មន្រ្តីមួយចំនួនបានខិតខំបំពេញភារកិច្ច និងបម្រើប្រជាពលរដ្ឋ តាមរយៈផ្តល់សេវាសាធារណៈ ឬការអនុត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានល្អប្រសើរហើយ ប៉ុន្តែបញ្ហាទាំងនោះមួយចំនួននៅបន្តកើតមាន មិនថាសេវាសាធារណៈ ឬករណីចោរ លួចប្លន់ គ្រឿងញៀននោះទេ។

គួរជម្រាបថា ពាក់ព័ន្ធការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនេះ ត្រូវបានសិក្សាកាលពីឆ្នាំ ២០១០ ដោយដំបូងឡើយ សម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកយកបញ្ហានេះនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃប៉ុណ្ណោះ។ ប៉ុន្តែដោយសង្កេតឃើញអត្ថប្រយោជន៍ កម្មវិធីភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានពង្រីកទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល របស់គណបក្ស ហើយបន្តវេនដល់រដ្ឋាភិបាលជំនាន់បន្តវេននេះ ដែលកិច្ចការនេះ មានសារៈសំខាន់ខ្លាំងណាស់ជាមួយនឹងការធានានូវស្ថិរភាពក្នុង ភូមិ ឃុំ សុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា