ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា នៅរួមរស់ជាមួយប្រជាជនជានិច្ច
លោក នេត្រ ភក្ត្រា ថ្លែងថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងជាមួយពួកឈ្លានពាន នាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិឱ្យរីកចម្រើន ដូច្នេះហើយ គ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។

នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។
ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងសមាជិកសមាជិកាគណបក្សប្រមាណ ១ ២០០នាក់។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំរឹងមាំ មានបទពិសោធន៍ មានរចនាសម្ព័ន្ធរឹងមាំ និងមានជំនឿជឿជាក់ពីប្រជាជន។ ដូច្នេះហើយ នៅរាល់ពេលមានការបោះឆ្នោត សម្លេងរបស់គណបក្សប្រជាជនកម្ពុជា តែងតែមានការកើនឡើង ហើយជំនឿទុកចិត្តរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្សកើនឡើងជាបន្តបន្ទាប់ ដែលនេះបង្ហាញពីភាពជឿជាក់ថា មានតែគណបក្សប្រជាជនទេដែលដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន។

លោក បានគូសបញ្ជាក់ដែរថា គណបក្សប្រជាជន បានឈរជើងយ៉ាងរឹងមាំ គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ត្រៀមដឹកនាំប្រទេសមួយជីវិតគណបក្សប្រជាជន។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបខ្មែរក្រហម ហើយចាប់តាំងពីឆ្នាំ១៩៧៩ គណបក្សប្រជាជន បានដើរតួនាទីយ៉ាងសំខាន់ដែលដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ហើយដៃម្ខាងទៀតគឺប្រើប្រាស់ដើម្បីស្ថារ និងកសាងនូវខឿនសេដ្ឋកិច្ចជាតិឡើងវិញ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជា មិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួនោះទេ។ ពោលគឺគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលនៅមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។

គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនដែលឆ្លើយតបទាំងស្រុងទៅនឹងបំណង់ប្រាថ្នារបស់ប្រជាជន គឺប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូល រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូងរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរ ដែលចាក់ផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សា ហើយរួមរស់នៅជាមួយគ្នាដោយសុខុដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ។

លោក វ៉ា ថន ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានអាននូវសន្ទរថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានគូសបញ្ជាក់ថា ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់ វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិត ដើម្បីការពារប្រទេសបូរណភាពទឹកដី៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


