ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ
ក្រោយទទួលដំណឹងថា មានពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ ដោយមិនមានការព្យាបាល ព្រមទាំងទុកចោលនោះ លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានធ្វើការទំនាក់ទំនងភ្លាមៗ ទៅភាគីប្រទេសថៃ ដើម្បីបញ្ជូនពលករយកមកព្យាបាលទាន់ពេលវេលា នៅថ្ងៃទី២៧ ខែមិថុនានេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សែត វិចិត្រ នាយករដ្ឋបាលសាលាខេត្តប៉ៃលិន។


បើតាមលោក សែត វិចិត្រ ថ្លៃព្យាបាល និងការធ្វើដំណើរ ព្រមទាំងអាហារសម្រាប់ពលកររងគ្រោះ គឺមានការឧបត្ថម្ភទាំងស្រុង ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលនេះសរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពីប្រទេសថៃ។
ពលករខ្មែរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះ ង៉ែត សុភ័ស្ស ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករធ្វើការនៅប្រទេសថៃ មានអាការៈធ្ងន់ធ្ងរមួយចំហៀងខ្លួន មានទីលំនៅ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង និងមានប្រពន្ធឈ្មោះ រឿន មករា រស់នៅជាមួយគ្នា។
បើតាមស្ត្រីឈ្មោះ រឿន មករា ដែលជាភរិយារបស់ពលកររងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៥ ខែមិថុនានេះ វេលាម៉ោង៩យប់ ខណៈដើរទៅទិញម្ហូប យកមកហូបជុំគ្រួសារ ក៍ត្រូវបានរថយន្តថៃមួយគ្រឿង បើកមកបុកពីក្រោយក្នុងទិសដៅស្របគ្នា បណ្តាលឲ្យប្តីរបស់គាត់ខ្ទាតទៅប៉ះបង្គោលក្បែរផ្លូវ ហើយត្រូវបានម្ចាស់បង្គោលទារឲ្យសងថ្លៃខូចខាតចំនួន ៣ម៉ឺនបាត ស្មើរលុយខ្មែរជាង ៣លានរៀល។


ប្រពន្ធពលកររងគ្រោះ ក៍បានបញ្ជាក់ដែរថា ប្តីរបស់គាត់គ្រោះថ្នាក់រហូតសន្លប់នៅហ្នឹងកន្លែង យកទៅព្យាបាលក៍គេមិនមើល ដោយទុកប្តីរបស់គាត់ចោល ព្រោះតែគាត់មិនមានលុយព្យាបាល ទើបតែថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក៍ភាគីថៃ បញ្ជូនប្តីមកប្រទេសខ្មែរវិញទាំងឈឺមិនដឹងខ្លូន តែត្រូវបានក្រុមគ្រូពេទ្យ និងមន្ត្រីច្រកទាំងអស់ជួយសង្គ្រោះ។
ជាមួយនេះ រូបគាត់និងក្រុមគ្រសារ បានថ្លែងអំណរគុណដល់អភិបាលខេត្តប៉ៃលិន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងពលករចំណាកស្រុក ពិសេសបានចាត់ក្រុមគ្រូពេទ្យជំនាញ ជួយព្យាបាលជំងឺ និងឧបត្ថម្ភថវិកា ទាំងថ្លៃព្យាបាល និងថ្លៃធ្វើដំណើរ ព្រមទាំងអាហារ ដល់គ្រួសាររបស់គាត់។
ការយកចិត្តទុកដាក់នេះ មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលករជួបប្រទះ។ អ្វីដែលកាន់តែពិសេសនោះ គឺលោកស្រីអភិបាលខេត្ត បានផ្តល់សេវារថយន្តជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ សម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលនេះជាការជួយសម្រួល ដល់ការធ្វើដំណើររបស់ពួកគាត់ បានយ៉ាងច្រើន និងកាត់បន្ថយការចំណាយ ហើយសកម្មភាពទាំងនេះបានបង្ហាញ ពីការទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវក្នុងការបម្រើប្រជាជន៕ អត្ថបទ សេង សុវណ្ណារិទ្ធ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


