ព័ត៌មានជាតិ
អាជីវកម្មរុករករ៉ែមាសខុសច្បាប់ កំពុងកើតឡើងយ៉ាងអាណាធិបតេយ្យនៅភូមិអូរត្រូន
ពលរដ្ឋ នៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បាននឹងកំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអាណាធិបតេយ្យជាច្រើនទីតាំង នៅក្នុងភូមិសាស្ត្រនៃទឹកដីភូមិអូរត្រូន។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្នមានសកម្មភាពរុករករ៉ែមាសខុសច្បាប់ជាច្រើនកន្លែង កំពុងតែដំណើរការ ដោយមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពបូម និងរែងយករ៉ែមាសយ៉ាងអនាធិបតេយ្យ។



លោក សុខ យឿន មេភូមិអូរត្រូន បានបញ្ជាក់ប្រាប់ថា ក្នុងមូលដ្ឋានរបស់លោក ពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់ក៏ពិតមែន ប៉ុន្តែមិនមានការធ្វើសកម្មភាពធំនោះទេ គឺមានតែប្រជាពលរដ្ឋ ធ្វើសកម្មបន្តិចបន្តួចតែប៉ុណ្ណោះ។
លោក ក៏បានបញ្ជាក់បន្ថែមថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស ឲ្យទៅធ្វើអ្វីវិញ ហើយលោក ក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ។
ពាក់ព័ន្ធជុំវិញករណីរុករករ៉ែមាសខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ បានឱ្យដឹងថា លោកបានទទួលព័ត៌មាននេះ ហើយលោក បានរៀបចំកម្លាំងចុះត្រួតពិនិត្យហើយ តែពុំទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។
គួរបញ្ជាក់ថា ក្នុងមូលដ្ឋានខាងលើនេះ មន្ត្រីជំនាញតែងតែចុះទៅធ្វើកិច្ចសន្យាអប់រំណែនាំដល់ក្រុមរុករកធរ៉ែមាសទាំងអស់នេះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


