ព័ត៌មានអន្ដរជាតិ
ព័រទុយហ្គាល់ កើតបាតុភូតកម្រ ហាក់ដូចរលកយក្សស៊ូណាមិ នៅលើមេឃ
ទេសចរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលជួបប្រទះនឹងបាតុភូតដ៏កម្រមួយ ដែលពពកមើលទៅហាត់ដូចជារលកយក្សស៊ូណាមិ នៅលើមេឃ។

បាតុភូតនេះត្រូវគេហៅថា «Roll Cloud» កើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ប៉ុន្តែវាទើបតែទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្តាញសង្គម ថ្មីៗនេះប៉ុណ្ណោះ។
បាតុភូតនេះបង្កការចាប់អារម្មណ៍ក្នុងចំណោមអ្នកទេសចរ ដោយម្នាក់ៗបានចាប់ទាញទូរស័ព្ទ ដើម្បីផ្តិតយករូបភាពដែលមិនងាយនឹងឃើញនេះ។

Roll Cloud កកើតឡើងនៅពេលខ្យល់ត្រជាក់ដែលចុះមកពីព្យុះផ្គររន្ទះ បានមកប៉ះទង្គិចនឹងផ្ទៃដី ហើយរាលដាលទៅមុខ។ ខ្យល់ត្រជាក់នេះរុញច្រានខ្យល់ក្តៅ និងសំណើម ដែលនៅពីមុខវាឲ្យឡើងលើ។ នៅពេលដែលខ្យល់ក្តៅនិងសំណើមត្រូវបានរុញឡើង វាក៏ចាប់ត្រជាក់ហើយខាប់ក្លាយជាពពក បង្កជារូបរាងដូចជារលកយក្សស៊ូណាមិ។
ដ្បិតវាមិនបង្កគ្រោះថ្នាក់និងមិនមែនជាសញ្ញានៃរលកយក្សស៊ូណាមិក៏ដោយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតបែបនេះច្រើនតែកើតឡើងនៅជិតព្យុះផ្គររន្ទះ ឬ ប្រព័ន្ធព្យុះមានខ្យល់បក់ខ្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម កើតបាតុភូតចម្លែក អ្នកខ្លះបារម្ភថា ជាប្រផ្នូលមិនល្អ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


