ព័ត៌មានអន្ដរជាតិ
ក្រឡាប់ឡានក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់សម្លាប់មនុស្ស១៥នាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែកញ្ញា ឧបទ្ទវហេតុដ៏សោកនាដកម្មមួយបានកើតឡើងក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ដោយរថយន្តតាមដងផ្លូវ(ស្រដៀងរត់ភ្លើងរត់លើផ្លូវដែក) ដ៏ល្បីល្បាញ Elevador da Glória បានក្រឡាប់ និងធ្លាក់ចូលទៅក្នុងអគារមួយ សម្លាប់មនុស្ស ១៥ នាក់ និងរបួស ១៨ នាក់ មានទាំងកុមារ និងជនបរទេស។

បើតាមសាក្សីបាននិយាយថា រថយន្តបង្កបានបើកហួសល្បឿនកំណត់ចុះពីលើភ្នំចោត ក្រោយមកបានក្រឡាប់ទៅលើបុរសម្នាក់នៅចិញ្ចើមផ្លូវ ។ ក្រោយហេតុការណ៍ដ៏រន្ធត់នេះក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះជនរងគ្រោះទាំងអស់ក្នុងរយៈពេលពីរម៉ោង។
អាជ្ញាធរបានហៅវាថាជាឧបទ្ទវហេតុដ៏អាក្រក់បំផុតរបស់ទីក្រុង Lisbon ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ដែលជំរុញឱ្យទីក្រុងផ្អាកសេវាកម្មរថយន្តតាមដងផ្លូវទាំងអស់សម្រាប់ការត្រួតពិនិត្យសុវត្ថិភាព។ ប្រធានាធិបតី ព័រទុយហ្គាល់លោក Marcelo Rebelo de Sousa និងអភិបាលក្រុងលោក Carlos Moedas បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ដោយប្រទេសព័រទុយហ្គាល់បានប្រកាសថ្ងៃកាន់ទុក្ខជាតិផងដែរ។

គួរបញ្ជាក់ថារថយន្តតាមដងផ្លូវគឺជាប្រភេទការដឹកជញ្ជូនសាធារណៈដែលរត់លើផ្លូវដែកដែលបានសាងសង់នៅតាមផ្លូវ។ វាត្រូវបានបំពាក់ដោយអគ្គិសនី និងផ្លាស់ទីតាមបណ្តោយផ្លូវថេរ រត់ក្នុងផ្លូវចន្លោះរថយន្ត និងយានជំនិះផ្សេងទៀត។
សេវាកម្មរថយន្តតាមដងផ្លូវនេះបានដំណើរការតាំងពីឆ្នាំ១៨៨៥ មកម្លេះហើយបានទាក់ទាញទេសចរណ៍ និងការដឹកជញ្ជូនក្នុងស្រុក។ ក្រុមហ៊ុន Carris ដែលជាប្រតិបត្តិករបាននិយាយថា រថយន្តនេះទើបតែបានឆ្លងកាត់ការថែទាំ ហើយបានសន្យាថានឹងសហការពេញលេញក្នុងការស៊ើបអង្កេត៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


