ជីវិតកម្សាន្ដ
ក្រោយដឹងលទ្ធផល ពេជ្រ សោភា លើកដៃសំពះអង្វរមហាជន
ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បន្ទាប់ពីធ្វើចត្តាឡីស័កនិងរង់ចាំលទ្ធផលធ្វើតេស្តលើកទី៣នោះ ពេលនេះបានចេញច្បាស់ៗហើយ។

តារាចម្រៀងស្រី ពេជ្រ សោភា បានបញ្ជាក់ដោយអារម្មណ៍រំភើបនិងស្នាមញញឹមថា ជាលទ្ធផលដែលធ្វើតេស្តទាំង៣លើករបស់នាងបានដឹងអស់ហើយ ពោលគឺអវិជ្ជមានទាំងអស់។ នាងបន្តថាលើកទី១ថ្ងៃទី០៩ ខែមីនាគឺអវិជ្ជមាន, លើកទី២ថ្ងៃទី១៣ មីនា អវិជ្ជមាននិងលើកទី៣ថ្ងៃទី២៨ មីនា គឺអវិជ្ជមាន។

ពេជ្រ សោភា បានបន្ថែមថា សូមអរគុណបងប្អូនដែលបានព្រួយបារម្ភសូមថែទាំសុខភាពទាំងអស់ គ្នាបើសង្ស័យថា ខ្លួនផ្ទុកកូវីដ-១៩។ ខ្ញុំសូមសំពះលើកដៃអង្វរបងប្អូន សូមចូលរួមធ្វើតេស្តទាំងអស់គ្នា ព្រោះការធ្វើតេស្តគឺមិនឈឺចាប់មិនអស់លុយ ហើយធ្វើឲ្យបងប្អូនបាត់ភ័យ និង សង្ស័យទៀតកុំភ្លេច ៣កុំ ៣ការពារ៕
ដោយ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


