Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចសំរោងក្រោម ប្រកាសរកម្ចាស់គោដែលត្រូវជនសង្ស័យលួចបាន

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា ៣ នាក់ កំពុង​ដឹក​សត្វ​គោ​មួយ​ក្បាល​ដែល​លួច​ពី​ប្រជាពលរដ្ឋ ព្យាយាម​បើក​រត់​ ទុក​រ៉ឺម៉ក​ចោល ហើយ​គេច​ខ្លួន​បាត់ ពេលនេះ​សមត្ថកិច្ច​ប្រកាស​រក​ម្ចាស់​គោ​មក​ទទួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ២ និង ១០ នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៤ ខែ​កក្កដា ឆ្នាំ ២០២៥ ស្ថិត​ក្នុង​ដី​ឡូត៍​មួយ​កន្លែង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សំរោងក្រោម​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ខណៈ​កំពុង​ល្បាត​តាម​ផ្លូវ ស្រាប់តែ​ប្រទះ​ឃើញ​រ៉ឺម៉ក​មួយ​គ្រឿង​គ្រប​តង់​កៅស៊ូ​ជិត​មាន​គ្នា ៣ នាក់ ពេលនោះ​ក៏​ហៅ​ឈប់​ត្រួតពិនិត្យ ភ្លាម​នោះ ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មិន​បាន​ឈប់​នោះ​ទេ ក៏​បន្ថែម​ល្បឿន​ព្យាយាម​គេចខ្លួន។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ប្រដេញ​តាម ត្រូវ​ជនសង្ស័យ​ទាំងនោះ​បើក​រ៉ឺម៉ក​ចូល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ​ទុក​រ៉ឺម៉ក​ចោល​ រួច​រត់គេចខ្លួន​ចូល​ក្នុង​ទឹក​អស់។ បន្ទាប់មក​ឆែកឆេរ​លើ​រ៉ឺម៉ក ​ក៏​ឃើញ​សត្វ​គោមួយ​ក្បាល​ដែល​ជនសង្ស័យ​លួច​ពី​ប្រជាពលរដ្ឋ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​រ៉ឺម៉ក និង​សត្វ​គោ ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​សំរោងក្រោម ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​គោ​មក​ទទួល​វិញ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម