ព័ត៌មានអន្ដរជាតិ
អតីតជំទាវទី១ កូរ៉េខាងត្បូង ជាប់បម្រាមមិនឲ្យចេញពីប្រទេសដាច់ខាត
ក្រុមទីប្រឹក្សាពិសេសដែលស៊ើបអង្កេតការចោទប្រកាន់ជាច្រើន ប្រឆាំងនឹងអតីតជំទាវទីមួយកូរ៉េ Kim Keon Hee បានចេញបម្រាមការធ្វើដំណើររារាំងលោកស្រីមិនឲ្យចាកចេញពីប្រទេសដាច់ខាត ដែលជាសញ្ញានៃការចាប់ផ្តើមស៊ើបអង្កេតលើបញ្ហាដ៏រសើបពាក់ព័ន្ធពើពុករលួយកាលពេលកន្លមក។

យោងតាមសារព័ត៌មាន korea joongang daily ដែលដកស្រង់ប្រភពច្បាប់កាលពីថ្ងៃពុធបានបញ្ចាក់ថា ទីប្រឹក្សាពិសេសដែលដឹកនាំដោយព្រះរាជអាជ្ញាលោក Min Joong-ki បានទទួលយកសំណុំរឿងពីព្រះរាជអាជ្ញា និងប៉ូលិសកាលពីខែមុន ហើយបានស្នើសុំជាបន្តបន្ទាប់ទៅក្រសួងយុត្តិធម៌ ដើម្បីដាក់បម្រាមការធ្វើដំណើរ។
ការស៊ើបអង្កេតលើអតីតស្ត្រីទីមួយ ដែលជាភរិយារបស់អតីតប្រធានាធិបតី Yoon Suk Yeol ផ្តោតលើការចោទប្រកាន់ចំនួន ១៦ ដែលទាំងនោះបានរាប់បញ្ចូលទាំងការក្លែងបន្លំភាគហ៊ុនដែលសង្ស័យពាក់ព័ន្ធនឹងក្រុមហ៊ុន Deutsche Motors និងក្រុមហ៊ុន Sambu វិស្វកម្ម និងសំណង់, ការសូកប៉ាន់ដែលក្លែងខ្លួនជាអ្នកឧបត្ថម្ភសាជីវកម្មសម្រាប់ Covana Contents រួមទាំងចោទប្រកាន់ថា លោកស្រីបានជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋ និងការតែងតាំងបុគ្គសាសនា, ការសង្ស័យនៃការជ្រៀតជ្រែកក្នុងការប្តូរផ្លូវនៃផ្លូវល្បឿនលឿន Seoul-Yangpyeong និងជ្រៀតជ្រែកដំណើរការបោះឆ្នោតខុសច្បាប់។
ក្រុមរបស់លោក Min បានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើករណីនេះកាលពីថ្ងៃទី២ ខែកក្កដា ដោយធ្វើពិធីបង្ហាញស្លាកសញ្ញានៅការិយាល័យរបស់ខ្លួន នៅកណ្តាលទីក្រុងសេអ៊ូល។ ក្រុមទីប្រឹក្សាពិសេសមានបុគ្គលិកប្រហែល ២០០ នាក់ រួមទាំងព្រះរាជអាជ្ញា ៤០ នាក់បន្ថែមទៀត។
ទោះជាយ៉ាងណា ការសម្រេចចិត្តបណ្តោះអាសន្នត្រូវបានធ្វើឡើងដើម្បីកោះហៅស្រ្តីវ័យ៥២ឆ្នាំ មកសាកសួរ ទោះបីជាពេលវេលា និងទម្រង់នៃការសួរចម្លើយនៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។ ដោយមើលឃើញពីវិសាលភាពនៃការស៊ើបអង្កេត ក្រុមការងារកំពុងពិចារណាលើការស៊ើបអង្កេតផ្នែកមួយ ដែលស្រដៀងទៅនឹងរបៀបដែលអតីតប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានសួរដោយក្រុមប្រឹក្សាពិសេសផ្សេងទៀតកាលពីថ្ងៃអាទិត្យ ជុំវិញការចោទប្រកាន់ពីបទបះបោរដាច់ដោយឡែក៕

រូបភាព៖ Yonhap
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បាត់ខ្លួន ៣៦ ឆ្នាំហើយ តើត្បូងពេជ្រខៀវអារ៉ាប៊ីសាអូឌីតដែលថៃលួចទៅ នៅទីណា?
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


