ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កាយប្រឡាយមេធំរំដោះទឹកចេញ និងរុះរើសំណង់សង់រំលោភចំណីផ្លូវរថភ្លើង
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រចុះកាយប្រឡាយមេធំមួយខ្សែដែលឆ្លងកាត់ចំនួន ៣ សង្កាត់ ក្នុងមូលដ្ឋាន និងរុះរើសំណង់សង់រំលោភលើផ្លូវសាធារណៈ។


លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការកាយស្តារប្រឡាយខាងលើ ឆ្លងកាត់ ៣ សង្កាត់ ដោយ ទី ១.ចាប់ពីផ្លូវជាតិលេខ ៤ ជាប់ផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ចោមចៅទី ៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម។

លោកបន្តថា ដោយឃើញថាប្រឡាយខាងលើកកស្ទះ មានសំរាម កំប្លោកច្រើន ធ្វើឲ្យចរន្តទឹកហូរមិនកើត និងដោយមានការបញ្ជាពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទើបលោកចុះត្រួតពិនិត្យកាយយកកាកសំណល់ចេញ។ ជាមួយគ្នានេះ ស្ថិតនៅភូមិសាមគ្គី ១.២.៣ និងភូមិព្រៃដូនអុក ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានពលរដ្ឋមួយចំនួនបានរំលោភសាងសង់សំណង់ជាប់លើផ្លូវ ដូច្នេះ លោក បានណែនាំ និងរុះរើសំណង់ទាំងនោះពីចំណីផ្លូវរថភ្លើង ៣០ ម៉ែត្រ។

លោកអភិបាលរង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំចោលសំរាមចូលទៅក្នុងប្រឡាយទឹកតទៅទៀត ក្នុងនោះ ដើម្បីសម្រួលដល់ចរន្តទឹកហូរបានលឿន ជាពិសេសកុំបន្តរំលោភយកចំណីផ្លូវមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន៕
អត្ថបទ ៖ សុខា




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


