Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំកម្លាំងនិងខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច

បានផុស

នៅ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សានិងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ កក្កដា ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះធ្វើឡើង គឺដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

លោកឃួង ស្រេង បានបន្តទៀតថា ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌបើយើងបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។ រឿងគ្រឿងញៀន យើងអាចចេញដំណើរមួយខណ្ឌម្តង ចំណែកខណ្ឌផ្សេងទៀតត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន។ ការងារនេះ បើកម្លាំងយើងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ ខណ្ឌទាំងអស់ត្រូវរង់ចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន។

លោកឃួង ស្រេង បានបញ្ជាក់ថា បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ច។ គ្រឿងញៀននិង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះទេ ខណ្ឌទាំង១៤ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថា បាននឹងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកឃួង ស្រេង បន្តទៀតថា ការងារខាងលើ គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការ ទៅឱ្យមេភូមិនិងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់សហការជាមួយយើង។ ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀត លើការបង្ក្រាប។ ការជក់ស៊ីហ្សានៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ទំពាំង ត្រូវមើលថែឱ្យល្អ ធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើយើងមានកម្លាំងឯណាដើម្បីជួយជាតិ។ មន្ទីរអប់រំយុវជននិងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ។ បន្ថែមពីនេះចំពោះខណ្ឌដែលមានកន្លែងសប្បាយភាពត្រូវចុះពិនិត្យមើលជាប្រចាំ។ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។

លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចយើងពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀន រាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេ វេតាមវីង៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

អភិបាលរាជធានី ណែនាំកម្លាំងនិងខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ៥០០គ្រួសារនឹងត្រូវពិនិត្យលក្ខណៈសម្បត្តិ មុនទទួលបានដីការពារព្រៃ គម្រោងទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោករដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេសខិតខំអភិវឌ្ឍន៍ចំណេះដឹងឱ្យខ្លាំងបន្ថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម