សេដ្ឋកិច្ច
គេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើវិសិដ្ឋកម្មស្ថិតិ ទិន្នន័យថ្មី
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានប្រកាសពីការធ្វើវិសិដ្ឋកម្មគេហទំព័រស្ថិតិរបស់ខ្លួន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិ ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣។

វិសិដ្ឋកម្មគេហទំព័ររបស់ GDCE ធ្វើឡើងដើម្បីសម្រួលបន្ថែមទៀតដល់អ្នកសិក្សាស្រាវជ្រាវ វិភាគ និងរៀបចំគោលនយោបាយនានា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានធ្វើការកែលម្អគេហទំព័រស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិជំនាន់ថ្មី ដោយបានបន្ថែមនូវទម្រង់ស្ថិតិចាំបាច់ មួយចំនួន, កែលម្អឧបករណ៍ស្វែងរកទិន្នន័យ, បន្ថែមនូវចំណាត់ថ្នាក់ស្តង់ដាពាណិជ្ជកម្មអន្តរជាតិ (SITC) និងបានកែលម្អសោភ័ណភាព (User Interface) របស់គេហទំព័រជាដើម។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានកែលម្អរចនាសម្ព័ន្ធទិន្នន័យ ដើម្បីបន្ថែមនូវព័ត៌មានចាំបាច់មួយចំនួនក្នុងសំណុំទិន្នន័យ ដែលតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពតួលេខស្ថិតិចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ស្របតាមការកែតម្រូវឯកសារប្រតិវេទន៍គយមួយចំនួនផងដែរ។
លោកអ្នកអាចចូលទៅប្រើប្រាស់គេហទំព័រនេះបាន ដោយចូលទៅកាន់គេហទំព័រផ្លូវការរបស់ GDCE(www.customs.gov.kh) រួចស្វែងរកទំព័រ “ស្ថិតិពាណិជ្ជកម្ម” ឬចូលដោយផ្ទាល់តាមរយៈ អាសយដ្ឋាន https://stats.customs.gov.kh ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តទៅ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


