Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ បច្ចុប្បន្ន កម្ពុជាមានប្រេងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស

បានផុស

នៅ

លោក ប៉ែន សុវិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​​បញ្ជាក់ថា ​បើ​ទោះ​បី​ជា​កម្ពុជា​បិទ​ការ​នាំ​ចូល​ប្រេង​ទាំង​ស្រុង​ពី​ប្រទេស​ថៃ​ក៏​ដោយ ក៏​បច្ចុប្បន្ន​កម្ពុជា​នៅ​តែ​មាន​ប្រេង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ លោក ប៉ែន សុវិជាតិ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើ​កិច្ច​ការ​នេះ​រួច​រាល់​មួយ​ចំនួន​ធំ​ហើយ​ជា​មួយ​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​។ ជាក់ស្តែង​ មក​​ទល់ពេល​នេះ កម្ពុជា​មិន​មាន​ការ​ខ្វះខាត​ប្រេង​សម្រាប់​លក់​ចែក​ចាយ​នោះ​ទេ ដោយ​ក្រុមហ៊ុន​ប្រេង​​​ក្នុងស្រុក​ទាំង​អស់​ បាន​បង្វែរ​ទិស​នាំចូល​ប្រេង​ពី​ប្រភព​ខាង​ក្រៅ ដូច​ជា​ ពី​សិង្ហបុរី ម៉ាឡេស៊ី និង​​វៀតណាម​ជា​ដើម​។

លោក​បាន​អះអាង​ថា «សព្វថ្ងៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​អស់​ គឺ​មាន​ប្រភព​ប្រេង​គ្រប់គ្រាន់​សម្រាប់​លក់​ចែក​ចាយ​ ដោយ​រក្សា​បាន​នូវ​សន្និធិពាណិជ្ជកម្ម ​អាច​​​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​លក់​ចែកចាយ​ បើ​ទោះ​បី​ជា​មិន​មាន​ការ​នាំ​ចូល​ប្រេង​សោះ​រយៈ​ពេល​ ១​ខែ​ក៏​ដោយ​»។

ទន្ទឹម​នេះ លោក ប៉ែន សុវិជាតិ បាន​បន្ថែម​ថា សូម្បី​តែ​ក្រុមហ៊ុន​ដែល​ធ្លាប់​នាំ​ចូល​ពី​ថៃ ក៏​បង្វែរ​ទិស​ធ្វើ​ការ​នាំ​ចូល​ប្រេង​ពី​ប្រភព​ផ្សេង​ដូច​គ្នា​ដែរ​។

«រហូត​មក​ដល់​ពេល​នេះ ដូច​យើង​បាន​សង្កេត​ឃើញ​ហើយ​ថា នៅ​តាម​ស្ថានីយ​ប្រេង​​នៅ​ក្នុង​ស្រុក​មិន​មាន​ការ​ឡើង​ថ្លៃ​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ខ្វះ​ខាត​ប្រេង​នៅ​ក្នុង​ការ​លក់​ចែក​ចាយ​ដូច​គ្នា​ដែរ​ ដោយ​យើង​បាន​ឃើញ​ហើយ​ថា​តម្លៃ​ប្រេង​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​បន្តិច ដូច្នេះ​កាល​ណា​ប្រេង​ឆៅ​មាន​ការ​ធ្លាក់​ចុះ​មក​នៅ​ក្រោម ៧០​ដុល្លារ/បារ៉ែល នោះ​ប្រេង​ដែល​ចម្រាញ់​រួច​​ លក់​នៅ​តាម​ស្ថានីយ​ក៏​ធ្លាក់​ចុះ​ដែរ។ ដូច្នេះ​នៅ​រយៈ​ពេល ១០​ថ្ងៃ​ក្រោយ ប្រសិន​បើ​តម្លៃ​ប្រេង​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​បន្ត​ទៀត នោះ​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​ក៏​អាច​មាន​ការ​ធ្លាក់​ចុះ​ជាង​នេះ​បន្ត​ទៀត​ដែរ»។ លោក ប៉ែន សុវិជាតិ បន្ថែម​បែប​នេះ​។

សូម​ជម្រាប​ថា កាល​ពី​យប់​ថ្ងៃអាទិត្យ ​ទី​ ២២ ខែ​មិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន​ប្រកាស​ថា៖ «ចាប់ពីម៉ោង ១២ យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង»។

លើក​ឡើង​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​ សម្ដេចធិបតី​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​ថា «បណ្ដាក្រុមហ៊ុន​ចែក​ចាយ​ប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា»។

ការបោះជំហានយ៉ាងដូច្នេះរបស់កម្ពុជា ធ្វើឡើងក្នុងបរិបទនៃភាពកាន់តែតានតឹងកម្ពុជា-ថៃជុំវិញបញ្ហាព្រំដែន ក្រោយមានការគំរាមកំហែងពីអ្នកនយោបាយថៃ ដែលស្នើឱ្យរដ្ឋាភិបាលខ្លួន កាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេងឱ្យកម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​បង្ហោះសារនៅលើបណ្ដាញសង្គម យ៉ាងដូច្នេះថា «យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ»៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៨ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម