ព័ត៌មានជាតិ
ថ្នាល CambodiaTrade នាំផលិតផលខ្មែររាប់រយមុខទៅលក់លើទីផ្សារអន្តរជាតិ
ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច CambodiaTrade បានកំពុងជួយពង្រីកសក្តានុពលក្នុងការនាំផលិតផលខ្មែររាប់រយមុខចូលទៅទីផ្សារបរទេស។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា បច្ចុប្បន្នក្រសួងមានថ្នាលបច្ចេកវិទ្យាមួយឈ្មោះថា CambodiaTrade សម្រាប់លក់ទំនិញខ្មែរទៅក្រៅប្រទេស។

លោកថា ថ្នាល CambodiaTrade មានទំនិញខ្មែររាប់រយមុខបែងចែកជា ៥ ប្រភេទដូចជា ផ្នែកវត្ថុអនុស្សាវរីយ៍ និងសិប្បកម្មដែលមានប្រមាណ ៤៥២ មុខ ផ្នែកម្ហូបអាហារនិងភេសជ្ជៈមាន ៤១៥ មុខ ផ្នែកសម្លៀកបំពាក់ និងស្បែកមានចំនួន ២១៧ មុខ រួមទាំងផលិតផលសាប៊ូនិងគ្រឿងសំអាងមានប្រមាណ ២១៦ មុខ។
ការជំរុញប្រើប្រាស់ផលិតផលក្នុងស្រុក ជួយឱ្យកម្ពុជាអាចជំនួសផលិតផលដែលធ្លាប់តែទិញពីបរទេស ងាកមកប្រើប្រាស់ផលិតក្នុងស្រុកបណ្តើរៗ។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំកសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ក្រោមស្លាកសញ្ញា “Made in Cambodia” ដើម្បីជំរុញ និងជ្រៀតចូលទៅក្នុងទីផ្សារបរទេស ព្រមទាំងលើកទឹកចិត្តដល់សហគ្រាស SME ឱ្យបង្កើនការផលិតក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលទំនិញពីក្រៅប្រទេស។

បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាកត់សម្គាល់ឃើញពីការប្រើប្រាស់ផលិតផលក្នុងស្រុក បានកើនចំណែកទីផ្សារបានប្រមាណ ៣០% ខណៈពលរដ្ឋបានរួមគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែផុលផុស។
ក្នុងវេទិកាសារព័ត៌មានក្រោមយុទ្ធនាការ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានបញ្ជាក់ថា ប្រជាជនខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុកមានសន្ទុះកើនឡើង ខណៈដែលសហគ្រាសក្នុងស្រុកក៏ខិតខំពង្រីកខ្សែសង្វាក់ផលិតកម្ម ឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងស្រុក។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញសក្តានុពលក្នុងការពង្រីកផលិតផលផលិតក្នុងស្រុក ខណៈសម្តេចសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាបានចំណាយប្រាក់រាប់ពាន់លានទៅលើការនាំចូលម្ហូបអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃពីក្រៅប្រទេស។
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ប្រសិនបើកម្ពុជាអាចបង្វែរការចំណាយនេះត្រឹមតែ ៣០% មកគាំទ្រធុរកិច្ច និងផលិតផលក្នុងស្រុក ក៏នឹងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានយ៉ាងច្រើន»៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


