ព័ត៌មានអន្ដរជាតិ
ត្រាំ ទទួលស្គាល់ថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន មិនស្រួលដូចការគិតទេ
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារទី៨ខែកក្កដាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ពិតជាពិបាក មិនស្រួលដូចលោកគិតនោះទេ ហើយក៏មិនគិតថា សមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ចង់បញ្ចប់សង្គ្រាមនេះដែរ។

សម្តីលោកត្រាំ បង្ហាញពីភាពផ្ទុយស្រឡះចំពោះការអួតអាងកាលមុនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ដែលអះអាងថា លោកនឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយចូលអង្គុយកៅអីនៅសេតវិមាន។
ប្រាប់ទៅអ្នកសារព័ត៌មាន មេដឹកនាំអាមេរិកនិយាយថា លោកមិនសប្បាយចិត្តនឹង ពូទីន ទេ! គាត់សម្លាប់មនុស្សជាច្រើនទាំងទាហានរុស្ស៊ីនិងអ៊ុយក្រែន។ មួយសប្តាហ៍ៗ មានមនុស្សរហូតដល់ទៅ ៧ ០០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះនេះ។

ក្រោយមកនៅពេលសួរថាតើលោកមានគម្រោងធ្វើសកម្មភាពអ្វីទៀតឬអត់? លោក ត្រាំ ឆ្លើយថា «ខ្ញុំនឹងមិនប្រាប់អ្នកទេ ខ្ញុំចង់ឲ្យភ្ញាក់ផ្អើលបន្តិច»។ លោកបន្តថា ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន បានប្រែក្លាយទៅជារឿងកាន់តែពិបាក។ យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ «ឧបករណ៍យោធា» ដ៏ល្អបំផុតឲ្យទីក្រុងកៀវ។
ការទទួលស្គាល់នេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីលោកត្រាំ បញ្ជាក់ពីការប្តេជ្ញាចិត្តបញ្ជូនអាវុធឲ្យអ៊ុយក្រែន ដើម្បីការពារខ្លួន ខុសពីជំហរលើកមុន។ នៅសេតវិមាន ប្រធានាធិបតីអាមេរិកនិយាយថា «យើងត្រូវបញ្ជូនអាវុធបន្ថែមទៀត ភាគច្រើនជាអាវុធការពារខ្លួន។ ពួកគេ (អ៊ុយក្រែន) កំពុងរងការវាយប្រហារខ្លាំងណាស់»។
ជុំវិញរឿងជួយសព្វាវុធនេះ រុស្ស៊ីតែងថ្កោលទោសការដឹកជញ្ជូនអាវុធរបស់លោកខាងលិចទៅឲ្យអ៊ុយក្រែន ដោយលើកហេតុផលថា ទង្វើបែបនេះមានតែអូសបន្លាយការបង្ហូរឈាមនិងបង្កើនហានិភ័យនៃធ្វើឲ្យជម្លោះកាន់តែរីកធំប៉ុណ្ណោះ មិនអាចជួយអ្វីបានទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


