Connect with us

សន្តិសុខសង្គម

មានករណីស្ទាក់ប្លន់ម៉ូតូពីស្ត្រីម្នាក់បានសម្រេច នៅជាយក្រុងដូនកែវ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ខេត្ត​លេខ ១២៤ មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ស្រប​ពេល​ករណី​ស្ទាក់​ប្លន់​ម៉ូតូ​បាន​សម្រេច​ពី​អ្នកដំណើរ​កើតឡើង​ផ្ទួនៗ ពីរ​ដង រួច​មក​ហើយ រយៈពេល ២ ខែ​នេះ ក្នុង​ក្រុង​ដូន​កែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ៨ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ មាន​ករណី​ស្ទាក់​ប្លន់​ម៉ូតូ​ពី​ស្ត្រី​ម្នាក់ ជា​ថ្មី​ទៀត បាន​សម្រេច​ដោយ​សុវត្ថិភាព ស្ថិតនៅ​ផ្លូវ​ខេត្ត​លេខ ១២៤ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​លើ​នេះ បញ្ជាក់​ថា ករណី​ស្ទាក់​ប្លន់​ម៉ូតូ​ពី​អ្នកដំណើរ​នេះ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា កន្លងទៅ កើតឡើង​មួយ​ករណី​ដែរ ហើយ​នេះ​ជា​លើក​ទី​ ២​ ហើយ គឺ​ ២ ខែ​មកនេះ កើតមាន​ករណី​ស្ទាក់​ប្លន់​បានសម្រេច​ជា​បន្តបន្ទាប់​លើ​ដង​ផ្លូវ​នេះ មិនទាន់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅឡើយ​ទេ។ អ្វី​ដែល​ពលរដ្ឋ​មិន​អស់ចិត្ត​នោះ គឺ​នៅ​ដើម​ នៃ​ដង​ផ្លូវ​នេះ ខាងកើត​រង្វង់​មូល​អូរ​ចំបក់ ជា​គោលដៅ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង ហេតុអ្វី​ក៏​ករណី​ស្ទាក់​ប្លន់​ហាក់​គ្មាន​ក្រែង​សមត្ថកិច្ច​នគរបាល​អី​បន្តិច​សោះ?។

ប្រជាពលរដ្ឋ បាន​សំណូមពរ​ទៅ​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​តាកែវ សូម​មេត្តា​មាន​វិធានការណ៍ និង​ទប់ស្កាត់​ករណី​ស្ទាក់​ប្លន់​អ្នកដំណើរ​កើតឡើង​ដដែលៗ​ ក្នុង​ក្រុង​ដូន​កែវ នេះ​ផង ដើម្បី​ជា​ក្តី​កក់ក្ដៅ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន កុំ​រវល់​តែ​មាន​វិធានការណ៍​ក្តៅ​លើ​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង ភ្លេច​មើល​ក្រុម​ក្មេង​ស្ទាវ និង​ក្រុម​ឆក់​ឱកាស​ស្ទាក់​ប្លន់​អ្នកដំណើរ​តាម​ដង​ផ្លូវ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម