ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងចាប់បញ្ជូនជនជាតិកូរ៉េខាងជើង៦នាក់ទៅវិញ ក្នុងន័យរំពឹងស្តារទំនាក់ទំនងឡើងវិញ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៩ខែកក្កដានេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជូនជនជាតិកូរ៉េខាងជើងចំនួន៦នាក់ ដែលត្រូវបានគេជួយសង្គ្រោះកាលពីដើមឆ្នាំនេះ បន្ទាប់ពីបានរសាត់ទូកឆ្លងព្រំដែនសមុទ្រចូលដល់ដែនដីកូរ៉េខាងត្បូង។

យោងតាមក្រសួងបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល ជនជាតិកូរ៉េខាងជើងដែលបានរកឃើញនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នាក្នុងខែមីនា និងឧសភា ត្រូវបានបញ្ជូនត្រឡប់ទៅវិញនៅថ្ងៃទី០៩ ខែកក្កដានេះ ដោយមានការយល់ព្រមពីសាមីខ្លួនផ្ទាល់។ ទោះបីកន្លងមក តែងមានបញ្ហាក្នុងការបញ្ជូនប្រជាជនកូរ៉េខាងជើងទៅវិញក៏ដោយ ប៉ុន្តែលើកនេះការវិលត្រឡប់របស់មនុស្សទាំងប្រាំមួយនាក់បានបញ្ចប់ដោយរលូនតាមរយៈជំនួយពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះកើតឡើងចំពេលដែលប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ស្វែងរកការកែលម្អទំនាក់ទំនងអន្តរកូរ៉េ។ លោក Lee បានអំពាវនាវឱ្យមានកិច្ចសន្ទនាជាថ្មីជាមួយកូរ៉េខាងជើងក្នុងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា ការកាត់ផ្តាច់ទំនាក់ទំនងនឹងជារឿងមិនសមហេតុផល។
លើសពីនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាពដំបូង រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីៗនេះ បានផ្អាកការផ្សាយតាមប្រព័ន្ធបំពងសំឡេងតាមព្រំដែន ដែលរិះគន់កូរ៉េខាងជើង ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ