Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃផ្លែឈើវៀតណាម ទុរេន គូលេន សាវម៉ាវ ធ្លាក់ចុះខ្លាំង បង្កកង្វល់ដល់ពលរដ្ឋ

បានផុស

នៅ

កាសែតវៀតណាម Viet Nam News បាន​រាយការណ៍កាលពីថ្ងៃពុធ​ថា តម្លៃផ្លែឈើវៀតណាម ដូចជាទុរេន គូលេន និងសាវម៉ាវជាដើមនោះ បាន​ធ្លាក់ចុះខ្លាំងទូទាំងប្រទេសដោយសារតែការផ្គត់ផ្គង់ច្រើន ​ប៉ុន្តែតម្រូវការទីផ្សារ​ខ្សោយ​ ដែល​បង្កជាកង្វល់សម្រាប់ពលរដ្ឋនៅរដូវប្រមូលផល​ធំឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជីវករលក់ផ្លែឈើនៅផ្សារមួយ​កន្លែងក្នុងទីក្រុងហូជីមិញ បាន​ប្រាប់ Viet Nam News ថា ​ទោះបី​រដូវ​ផ្លែ​​គូលេនជិតចប់ទៅហើយក្ដី ការ​ផ្គត់ផ្គង់​នៅ​មាន​ច្រើន ហើយ​តម្លៃ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

អាជីវករដដែល​បាន​ឱ្យដឹងថា តម្លៃគូលេនឆ្នាំនេះ លក់បាន​ត្រឹម ២៥ ០០០ ដុង (០,៩៥ ដុល្លារ)/គីឡូក្រាម ធៀប​នឹង​តម្លៃឆ្នាំមុន ប្រមាណ ៦០ ០០០ – ៧០ ០០០ ដុង​ (​២,២៩-២,៦៧ ដុល្លារ)/គីឡូក្រាម។

ការធ្លាក់ចុះនៃតម្លៃគូលេន​ក្នុងស្ថានភាព​ដូចនេះ ក៏ត្រូវបាន​រាយការណ៍នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម​ផងដែរ ដែលធ្វើឱ្យប្រាក់ចំណេញពីការលក់ផ្លែគូលេន​របស់​អាជីវករ និងកសិករធ្លាក់ចុះខ្លាំង។

កាសែត Viet Nam News ក៏បាន​រាយការណ៍ទៀតថា តម្លៃទុរេនលក់រាយនៅទីក្រុងហូជីមិញ បាន​ធ្លាក់ចុះប្រមាណពី ៣០-៣៥ ភាគរយ ធៀប​នឹង​ឆ្នាំមុន។ ទុរេនប្រភេទ​ Ri6 លក់បានតម្លៃទាបពី ៤០ ០០០ – ៦៥ ០០០ ដុង/គីឡូក្រាម ​ខណៈទុរេន​ពូជថៃ ​លក់បាន​ចន្លោះពី ៦៥ ០០០ – ៨០ ០០០ ដុង/គីឡូក្រាម។ តម្លៃទុរេននៅតំបន់​ដីសណ្តទន្លេមេគង្គវិញ កាន់តែ​ទាបជាងនេះទៀត​។ ​

តម្លៃផ្លែឈើវៀតណាម​ផ្សេងៗក៏ធ្លាក់ថ្លៃផងដែរ​ ដូចជាសាវម៉ាវ ​ប័រ និងក្រូច ដែល​បង្កជាក្ដីបារម្ភសម្រាប់កសិករ​។ សមាគម​បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ផ្លែឈើសំខាន់ៗដូចជា ទុរេន ​គូលេន និងសាវម៉ាវ មាន​រដូវល្អឆ្នាំនេះ​ ដោយ​​ផ្លែ​គូលេននៅវៀតណាម រំពឹង​ថាប្រមូលផលសរុប​បាន​ជាង ៣០០ ០០០ តោន ឆ្នាំនេះ។ ​

សមាគមពន្យល់ថា ការធ្លាក់ចុះនៃតម្លៃ គឺដោយសារតែតម្រូវការក្នុងស្រុកធ្លាក់ចុះចំពេល​ដែល​ការផ្គត់ផ្គង់ច្រើន ហើយ​ការនាំចេញ​ក៏មិនសូវអំណោយផល ដោយសារតែកត្តាផ្សេងៗ រួមទាំង​ការរឹតប​ន្តឹងការត្រួតពិនិត្យផ្លែទុរេននាំចូលរបស់ចិន ​និងការប្រកួតប្រជែងនៃផ្លែឈើត្រូពិក​ផ្សេងៗ​ពីប្រទេសដទៃជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម

សេដ្ឋកិច្ច១៩ ម៉ោង មុន

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថៃដករូបព្រះពុទ្ធពីព្រំដែនអានសេះយកទៅដាក់ក្នុងបន្ទាយវិញក្រោយឈ្លោះគ្នាជាមួយខ្មែរ

ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ទីរអប់រំខេត្តតាកែវ និងវិទ្យាល័យ ជាស៊ីម តាកែវ កំពុងមានភាពចម្រូងចម្រាស់រឿងបែងចែកដីកាន់កាប់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជម្លោះផ្ទៃក្នុងថៃ! Paetongtarn បន្ទោស Anutin ថា ប្រទេសគ្មានសុវត្ថិភាព ទើបទេសចរធ្លាក់ចុះ

Sokha Hotels

ព័ត៌មានពេញនិយម