ព័ត៌មានអន្ដរជាតិ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ស្នើសុំឱ្យ ត្រាំ កាត់បន្ថយអត្រាពន្ធ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១១ខែកក្កដា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) បានស្នើសុំជាផ្លូវការនូវការកាត់បន្ថយអត្រាពន្ធ ៤០% លើការនាំចេញរបស់មីយ៉ាន់ម៉ាទៅកាន់សហរដ្ឋអាមេរិក។

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះលិខិតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានជូនដំណឹងដល់ប្រទេសមីយ៉ាន់ម៉ាអំពីអត្រាពន្ធនាពេលបច្ចុប្បន្ន លោក មីន អ៊ុងឡាំង បានស្នើឱ្យកាត់បន្ថយពន្ធនៅចន្លោះពី ១០% ទៅ ២០% ។ ជាថ្នូរនឹងគ្នា មីយ៉ាន់ម៉ាបានផ្តល់ការកាត់បន្ថយពន្ធនាំចូលរបស់ខ្លួនលើទំនិញអាមេរិកមកនៅចន្លោះពី ០% ទៅ ១០%វិញ។
ការស្នើសុំនេះកើតឡើង ក្រោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រៀបចំដាក់ពន្ធថ្មីពី ២៥ ទៅ ៤០% លើប្រទេសចំនួន១៤ រួមទាំងសមាជិកអាស៊ានចំនួន ០៦ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ខែសីហាខាងមុខ។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានមានតែប្រទេសវៀតណាមប៉ុណ្ណោះដែលបានធានាកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយរបស់ខ្លួន ខណៈប្រទេសមីយ៉ាន់ម៉ានិងប្រទេសឡាវស្ថិតក្នុងចំណោមប្រទេសដែលជាប់ពន្ធខ្ពស់ជាងគេ។

ឧត្តមសេនីយ មីន អ៊ុងឡាំងក៏បានសម្តែងនូវឆន្ទៈក្នុងការបញ្ជូនក្រុមចរចាទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដែលជាសញ្ញាបង្ហាញពីការបើកចំហរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានគូសបញ្ជាក់ពីការសរសើររបស់លោក មីន អ៊ុងឡាំង ចំពោះប្រធានាធិបតី ត្រាំដោយបានដកស្រង់ថាលោក មីន អ៊ុងឡាំង បានទទួលស្គាល់ «ភាពជាអ្នកដឹកនាំដ៏រឹងមាំ» និងស្នេហាជាតិរបស់ ត្រាំ ក្នុងការស្វែងរកភាពរុងរឿងរបស់អាមេរិក។
គួរកត់សម្គាល់ថាចំណាត់ការនេះកើតឡើងចំពេលដែលមីយ៉ាន់ម៉ាបន្តស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ច បើទោះបីជាប្រឈមមុខនឹងសម្ពាធអន្តរជាតិជុំវិញស្ថានភាពនយោបាយក្នុងស្រុករបស់ខ្លួនក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


