ជីវិតកម្សាន្ដ
បារមី បង្ហើបថា កំពុងផលិតកម្មវិធីប្រលង Rapper ថ្មីមួយជារបស់ខ្មែរ ដោយគ្រោងដាក់ចេញដើមខែសីហា
ដើម្បីគោរពនិងគាំទ្រសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា កម្មវិធី “The Rapper” Cambodia នឹងមិនត្រូវបន្តផលិតជាមួយរដូវកាលថ្មីទៀតទេ។ តែទោះបីជាកម្មវិធីត្រូវលាពីអ្នកគាំទ្រយ៉ាងណាក្តី ផលិតកម្មបារមី និងភ្លើងគប់ រួមនឹងក្រុមការងារ កំពុងផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរ ដើម្បីលើកតម្កើងពន្លកថ្មីក្នុងវស័យនេះសម្រេចបានក្តីសុបិនរបស់ខ្លួនលើឆាកអន្តរជាតិ។
នេះបើតាមការប្រកាសរបស់ផលិតកម្មបារមី កាលពីយប់ថ្ងៃទី១១ ខែកក្កដានេះ។

បើតាមការបញ្ជាក់ ការបញ្ចប់លែងបន្តផលិតជាមួយនឹងកម្មវិធីនេះ ក៏ដោយយោងទៅតាមសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍។
តួយ៉ាង ‘’The Rapper’’ ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព មានប្រភពចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម ក៏ដូចជាកម្ពុជា។ ទាំង The Rapper ថៃ និង វៀតណាម គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាព និងទេពកោសល្យជាច្រើនផងដែរ។
ដោយហេតុថាកម្មវិធីនេះមានប្រភពពីប្រទេសថៃ និងដោយយោងតាមសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍ផងនោះ ផលិតកម្មបារមី ក៏សម្រេចបញ្ឈប់បន្តការផលិតជាមួយ The Rapper Cambodia ។


ទន្ទឹមនឹងការប្រកាសនេះ ផលិតកម្មបារមី ក៏សម្តែងការអរគុណផងដែរទៅកាន់ក្រុមបណ្តាអ្នកគាំទ្រ ក៏ដូចជាបេក្ខជនដែលវូលរួមប្រលងប្រជែងកន្លងមក។ ជាពិសេស ក្រុមការងារពាក់ព័ន្ធ ដែលស្វិតស្វាញជួយឱ្យដំណើរការនៃកម្មវិធីកន្លងមកប្រកបដោយជោគជ័យ។យ៉ាងណា ដ្បិតផលិតកម្មបារមីលែងបន្តរដូវកាលថ្មីជាមួយកម្មវិធីនេះក៏ពិតមែន ប៉ុន្តែផលិតកម្មបញ្ជាក់ថា ខ្លួននិងភ្លើងគប់ជាមួយក្រុមការងារ បាននិងកំពុងផលិតកម្មវិធីប្រលងថ្មីមួយ ដែលមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់តន្ត្រីកម្ពុជា ហើយគ្រោងនឹងបង្ហាញភាពភ្ញាក់ផ្អើលនេះដើមខែសីហាខាងមុខ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


