ព័ត៌មានអន្ដរជាតិ
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ
លោក Sihasak Phuangketkeow ដែលជាប្រធានគណៈប្រតិភូថៃ ក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូលើកទី៤៧ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង បាននិយាយថា ប្រទេសថៃអត់សប្បាយចិត្តទេនិងភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយកម្ពុជាលើកយកបញ្ហាប្រាសាទវត្តភូម៉ានហ្វា ដែលចម្លងតាមអង្គរវត្ត ទៅប្តឹងនៅយូណេស្កូ ហើយថា បញ្ហានេះគួរតែត្រូវបានដោះស្រាយតាមរយៈ ការពិគ្រោះយោបល់ទ្វេភាគី រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីជាអ្នកជិតខាងល្អ។

ការលើកឡើងរបស់ភាគីថៃ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការសាងសង់ប្រាសាទចម្លងនៅក្នុងខេត្ត Buriram ប្រទេសថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ការចម្លងបែបនេះអាចបង្កការភាន់ច្រឡំអំពីប្រភពដើម និងតម្លៃពិតប្រាកដនៃប្រាសាទអង្គរវត្ត។
ស្របពេលជាមួយគ្នានោះ លោកស្រីបញ្ជាក់ថា វាជាការ គំរាមកំហែងដល់តម្លៃជាសកលដ៏ឆ្នើម របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយទទួលភាពអាម៉ាសនៅលើឆាកអន្តរជាតិ ប្រធានគណៈប្រតិភូថៃលោក Sihasak បានបដិសេធថា ប្រាសាទថៃមិនមែនជាការចម្លងទេ ដោយអះអាងថា វាគ្រាន់តែទទួលបានការបំផុសគំនិតពីស្ថាបត្យកម្មប្រពៃណីផ្សេងៗប៉ុណ្ណោះ។ ថៃទទូចថា បញ្ហានេះគួរតែដោះស្រាយតាមរយៈ ការពិគ្រោះយោបល់ទ្វេភាគី ដោយស្មារតីជាអ្នកជិតខាងល្អ។
ប្រទេសថៃ តែងអះអាងថា វត្តភូម៉ានហ្វា គឺជាប្រាសាទដែលសង់ឡើងសម្រាប់គោលបំណងសាសនា ពោលគឺសម្រាប់ព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទមកបួងសួងនិងបំពេញកិច្ចសាសនា ដោយចៅអធិការវត្តភូម៉ានហ្វា ព្រះនាម Somsak Sungwarajitto ធ្លាប់លើកឡើងថា គម្រោងនេះកើតចេញពីការស្រមៃនិងចក្ខុវិស័យផ្ទាល់របស់ព្រះតេជគុណ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា