ព័ត៌មានអន្ដរជាតិ
មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២
រឿងរ៉ាវដែលថា ប្រទេសថៃ នឹងសាងសង់ប្រាសាទអង្គរវត្តទី២ក្នុងពេលឆាប់ៗនេះ កំពុងបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម។

ពាក់ព័ន្ធករណីនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា នឹងមានវិធានការតាមច្បាប់ ប្រសិនរកឃើញថា ភាគីប្រទេសថៃបានលួចសាងសង់ប្រាសាទអង្គរទី២នៅទឹកដីប្រទេសខ្លួនដោយមិនបានសុំសិទ្ធិពីកម្ពុជាប្រាកដមែន។
កាលពីថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ទំព័រហ្វេសប៊ុកឈ្មោះ បុរាណណាចារ្យ បានឲ្យដឹងថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល៣រចនាបទខ្មែរ រួចមកហើយនោះ។

ដោយឡែក នៅក្នុងទំព័រហ្វេសប៊ុកនាយកដ្ឋានទំនាក់ទំនងសាធារណៈ ខេត្ត Buriram បានបង្ហោះវីដេអូមួយ ដែលបង្ហាញអំពីទិដ្ឋភាពសាងសង់ប្រាសាទនេះ។ គេមិនដឹងវីដេអូនេះថតនៅពេលណានោះទេ តែវាត្រូវបានបង្ហោះតាំងពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។
ទំព័រនោះបានសរសេរថា ប្រាសាទថ្មភក់ដ៏ធំ លើផ្ទៃដី ២០០ រ៉ៃ កំពុងកើតឡើងនៅទីនេះ @ Buriram។ ព្រះចៅអធិការវត្តភូមានហ្វា ហ្វា Phaya Chang Rong បានទៅមើលការសាងសង់ប្រាសាទថ្មនេះ។ “Mueang Sihanakorn” មានជំនឿយ៉ាងមុតមាំនៅ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្ត Buriram៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ FB Page สวท.บุรีรัมย์ กรมประชาสัมพันธ์
ចុចអាន៖ ក្រសួងវប្បធម៌ នឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនថៃលួចសាងសង់ប្រាសាទអង្គរទី២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


