កីឡា
ក្រុមកីឡារាំកម្ពុជា ឈ្នះមេដាយសរុប ១៨គ្រឿងនៅព្រឹត្តិការណ៍ជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍នៅវៀតណាម
បន្ទាប់ពីពីចូលរួមការប្រកួតអស់រយៈពេល ៥ថ្ងៃកន្លងទៅនេះក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ នៃសហព័ន្ធកីឡារាំកម្ពុជាបានដណ្ដើមមេដាយបានសរុប ១៨គ្រឿង មាស៣ ប្រាក់៤ សំរឹទ្ធ១១ គ្រឿង ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម។

ក្រុមកម្ពុជាពេលបំពាក់មេដាយ
នេះបើតាមការឲ្យដឹងពីលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធនៅមុននេះថា ក្រុមកីឡាករ កីឡាការិនីកម្ពុជាបានបញ្ចប់ការប្រកួតជាផ្លូវការហើយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះឯប្រទេសវៀតណាម។ ដោយឡែកចំពោះលទ្ធផលជាមោទកភាពកម្ពុជាដណ្ដើមបានមេដាយសរុប ១៨គ្រឿង។

ក្រុមកម្ពុជាពេលបំពាក់មេដាយ
កីឡាករ កីឡាការិនីដែលឈ្នះមេដាយទាំងនោះរួមមាន៖
១ កីឡាការិនី សាន រ៉ូហ្សា ឈ្នះមេដាយមាស ១ សំរឺទ្ធ ២
២ កីឡាការិនី ឱ រក្សា ឈ្នះមេដាយមាស ១ សំរឹទ្ធ ១
៣ កីឡាករ សេង សុខគីម ឈ្នះមេដាយមាស ១
៤ កីឡាការិនី ម៉ូវ ដានីតា ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ១
៥ កីឡាករ ជុំ លីហៀង ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ១
៦ កីឡាករ តុន ស៊ីវុត្រា ឈ្នះមេដាយសំរឹទ្ធ ១
៧ កីឡាការិនី ឱ រចនី ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ១
៨ កីឡាករ សេង សុគីម និង កីឡាការិនី ម៉ូវ ដានីតា ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ២
៩ កីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ឈ្នះមេដាយសំរឹទ្ធ ២

ក្រុមកម្ពុជាពេលបំពាក់មេដាយ
បញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកអាស៊ី និងអាស៊ីអាគ្នេយ៍ (WDSF- Asian South East Asian Championship 2025) នៅវៀតណាម នេះកម្ពុជាបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២០នាក់។ ក្រុមកម្ពុជានឹងវិលត្រឡប់មកដល់មាតុភូមិវិញនៅម៉ោង ៧យប់នេះតាមរថយន្ត៕

ក្រុមកម្ពុជាពេលបំពាក់មេដាយ

លោកស្រី ហង់ ស៊ីមន (រូបភាពខាងស្ដាំ)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


