Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រ ឌីប្លូមនៅថ្ងៃទី២

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីសប្លូមនៅថ្ងៃទី២ បន្ទាប់ពីប្រឡងថ្ងៃទី១ ទទួលបានជោគជ័យរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា បានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម រយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១៤ និង១៥កក្តដា ឆ្នាំ២០២៥ និងប្រកាសលទ្ធផលនៅថ្ងៃទី២១កក្តដាខាងមុខ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅថ្ងៃទី១នេះ បានប្រព្រឹត្តិទៅល្អប្រសើរមានភាពស្ងប់ស្ងាត់ និងអនុវត្តបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួង។ មុខវិជ្ជាដែលត្រូវប្រឡងរួមមានតែងសេចក្ដី .គីមីវិទ្យា .ផែនដី និងបរិស្ថានវិទ្យា .រូបវិទ្យា .ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

លោកស្រីបានបន្តថា សម្រាប់ថ្ងៃទី២នៃការប្រឡងឌីប្លូមនេះ មុខវិជ្ជាដែលត្រូវប្រឡងមានដូចជាគណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស។ រីឯរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រចិត្ត ដូចនេះពិន្ទុប្រឡងជាប់គឺ៥៤៥ ដក២៥ រួចចែកនឹង២ស្មើនឹង២៦០ពិន្ទុ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ចា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់៤៤៥ដក២៥ចែកនឹង២ ស្មើនឹង ២១០ ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី២១០ ដល់២៧២ ទទួលនិទ្ទេសមធ្យម។ ពិន្ទុចាប់ពី២៧៣ដល់៣៣៥ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទូចាប់ពី៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។

លោកស្រី ឃួន វិច្ឆិកា បានបន្តទៀតថា សម្រាប់ឆ្នាំនេះមានបេក្ខជនប្រឡងឌីប្លូមចំនួន១៧៧ ៣៨២ ក្នុងនោះស្រី ៩៥ ៥០៩ នាក់ចែកជា១៨៤៥ មណ្ឌល ទាំងរដ្ឋ និងឯកជនបើធៀបទៅនឹងឆ្នាំមុនមានការថយចុះគួរឱ្យកត់សម្គាល់ ខណៈឆ្នាំមុនមានក្រសួងរៀបចំការប្រឡងនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៩ កញ្ញា ដោយមានបេក្ខជនដាក់ពាក្យប្រឡងនៅទូទាំងប្រទេសចំនួន ២០១ ៧១២ នាក់ ស្រី ១០៧ ៨០៦ នាក់ ចែកជា ២ ០៩៦ មណ្ឌលទាំងរដ្ឋ និងឯកជន ។

គួរបញ្ជាក់ថា ក្រសួងអប់រំ បន្តប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ជូនគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រឡងចាប់តាំង ពីការរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវប្រើប្រាស់បុគ្គលិកអប់រំ នៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួនធ្វើជាមេប្រយោគប្រឡង។

ចំណែកមន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួន ក្នុងករណី ចាំបាច់ដោយប្រើប្រាស់ថវិកាកម្មវិធីរបស់អង្គភាព និងមានភារកិច្ចចេញវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាបឋមភូមិ ជូនដល់បេក្ខជនទាំងអស់ដែលប្រឡងជាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រីជំនាញខេត្តកំពត អំពាវនាវដល់យុវជនមានជីវភាពខ្វះខាត ឲ្យចូលរៀនវគ្គជំនាញវិជ្ជាជីវៈដើម្បីមានការងារធ្វើ

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងអប់រំចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រ ឌីប្លូមនៅថ្ងៃទី២

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ

សន្តិសុខសង្គម១ ម៉ោង មុន

CMAC រកឃើញអាវុធវែង៥២ដើមកប់ទុកក្នុងដីបម្រើឲ្យសមរភូមិកាលពីសម័យសង្គ្រាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងមហាផ្ទៃ ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្លង់​បង្គន់​អនាម័យ​ស្តង់ដារ​ប្រកប​ដោយ​បរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំង​ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម