ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ពីចំនួនខែលអាកាស Patriot ដែលឲ្យទៅអ៊ុយក្រែន
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១៤ខែកក្កដាថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចំនួន ១៧គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីការពារពីការកើនឡើងនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។

ការប្រកាសនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ ដែលលោក ត្រាំ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការឈ្លានពានពីរុស្ស៊ីកាន់តែខ្លាំង។ គ្រាន់តែក្នុងខែមិថុនាឆ្នាំនេះ ទីក្រុងមូស្គូបានបាញ់មីស៊ីលចំនួន ៣៣០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៥ ០០០គ្រឿងលើអ៊ុយក្រែន ដែលបណ្ដាលឲ្យជនស៊ីវិលស្លាប់ចំនួន ២៣២នាក់ និងរបួស ១ ៣៤៣នាក់ ដែលជាចំនួនអ្នកស្លាប់ប្រចាំខែខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។
លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រព័ន្ធ Patriot នឹងត្រូវបានផ្តល់ជូនក្រោមក្របខណ្ឌដែលគាំទ្រដោយអង្គការណាតូ ដែលសម្ព័ន្ធមិត្តអឺរ៉ុបនឹងផ្តល់មូលនិធិពេញ១០០% ជាសំណងដល់សហរដ្ឋអាមេរិកវិញសម្រាប់ការចំណាយពាក់ព័ន្ធទាំងអស់។
ប្រព័ន្ធការពារអាកាសទាំងនេះ កំពុងត្រូវបានរៀបចំរួចហើយសម្រាប់ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស ដោយមានការរំពឹងទុកខ្លះថានឹងទៅដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
ទន្ទឹមនោះ លោក ត្រាំ ក៏ប្រកាសប្រើធម៌ក្តៅដាក់រុស្ស៊ីផងដែរ ដោយគំរាមថា លោកទុកពេលឲ្យមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ៥០ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម បើមិនដូច្នោះទេ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងដាក់ពន្ធ១០០%លើទីក្រុងមូស្គូនិងពន្ធបន្ទាប់បន្សុំ ហើយបញ្ជូនសព្វាវុធកាន់តែច្រើនទៅឲ្យទីក្រុងកៀវ៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ