Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមកំណត់គោលដៅបង្កើនការនាំចេញគ្រាប់ស្វាយចន្ទី ដល់ ៤,៥ ប៊ីលាន​ដុល្លារឆ្នាំនេះ

បានផុស

នៅ

ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាន​ឱ្យដឹងថា វៀតណាម​បាន​កំណត់គោលដៅបង្កើនការនាំចេញ​គ្រាប់ស្វាយចន្ទី ដល់ ៤,៥ ប៊ីលាន​ដុល្លារ នៅឆ្នាំនេះ ដោយ​កើនឡើងប្រមាណ ២,៧ ភាគរយ ធៀប​នឹ​ង​ឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរយៈពេល​ ៦ ខែ ដើមឆ្នាំនេះ វៀតណាម​បាន​នាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៣៤៦ ៨០០ តោន ក្នុងតម្លៃ ២,៣៦ ប៊ីលាន​ដុល្លារ ដោយ​ធ្លាក់ចុះ ២,៧ ភាគរយ​ គិតជាបរិមាណ និងកើនឡើងរហូតដល់ ២០,៤ ភាគរយ​ បើគិតជាតម្លៃ។ ​

កំណើន​តម្លៃ​នាំចេញ​ជួញជំរុញតម្លៃសរុប ទោះបីជាបរិមាណធ្លាក់ចុះក៏ដោយ​ ដោយ​គ្រាប់ស្វាយចន្ទីនាំចេញក្នុងតម្លៃប្រមាណ ៦ ៨០៥ ដុល្លារ/តោន ជាមធ្យម ក្នុងរយៈពេល​ ៦ ខែ ដោយ​កើនឡើង ២៣,៨ ភាគរយ។ ចិន សហរដ្ឋអាមេរិក និងហូឡង់ នៅតែជា​ប្រទេសទិញគ្រាប់ស្វាយចន្ទីកំពូល​របស់វៀតណាម។

ក្រសួងកសិកម្មវៀតណាម កំពុងអំពាវនាវឱ្យមាន​កិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលទៅ​ទីផ្សារ​កំពុងរីកចម្រើន ដែលមានតម្រូវការគ្រាប់ស្វាយចន្ទីខ្លាំង ប៉ុន្តែវត្តមានផលិតផល​វៀតណាមមាន​តិចតួច រួមទាំងអារ៉ាប់រួម ​និងអារ៉ាប៊ីសាអូឌីត ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម